Loading...

លោក ​សុខ ឥសាន្ត៖​ ​អ្នកណា​មិនពេញ​ចិត្ត​ទ័ព​យួន​ឈរ​​ជើង​នៅខេត្តស្វាយរៀង គឺ​ជា​ជន​ក្បត់ជាតិ

លោក សុខ ឥសាន្ដ ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ទៅកាន់អ្នកសម្ភាសន៍ថា អ្នកណាមិនពេញចិត្តកងទ័ពយួនឈើជើង (នៅខេត្តស្វាយរៀង) គឺជាជនក្បត់ជាតិ ខណៈដែលមានអ្នករិះគន់យ៉ាងផុសផុលស្រដៀងទៅនឹងការចែកដី ៤០ ហិកតា ទៅឲ្យប្រជាពលរដ្ឋវៀតណាមនៅខេត្តកំពង់ឆ្នាំងដែរ ។ ពាក់ព័ន្ធនឹងការឈរជើងនៅខេត្តស្វាយរៀង មន្រ្តីរូបនេះ និងមន្រ្តីបក្សឯទៀតបានចាត់ទុកថាការបោះជម្រំទ័ព បែបនេះដើម្បីងាយស្រួលក្នុងការការការពារប្រជាពលរដ្ឋខ្មែរ ទៅវិញ ខណៈអ្នកតាមដាននយោបាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានចាត់ទុករឿងនេះជារឿងដែលគួរតែត្រូវបានបកស្រាយឲ្យបានច្បាស់លាស់ពីរាជរដ្ឋាភិបាលកម្ពុជា មិនមែនដោយអ្នកនាំពាក្យគណបក្សប្រជាជននោះឡើយ ។

ប្រជាពលរដ្ឋខ្មែរ​ពិសេសបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការប្រតិកម្មពាក់ព័ន្ធនឹងករណីមួយទៀតហើយ ដែលពាក់ព័ន្ធនឹងប្រទេសជិតខាង គឺប្រទេសវៀតណាម ឬខ្មែរហៅថា “យួន” ដែលប្រទេសនេះបានធ្វើការបោះជំរុំចូលទឹកដីកម្ពុជាកណ្ដាល ដែលឋិតនៅក្នុងខេត្តស្វាយរៀង ទឹកដីប្រទេសកម្ពុជាតែម្ដង ។ បើតាមប្រភពពីបណ្ដាញសង្គម រូបភាពនៃការបោះជម្រំទ័ពនៅភាគខាងត្បូងឈាងខាងកើតនៃប្រទេសកម្ពុជា ត្រូវបានបង្ហោះ និងចែកចាយរាប់ពាន់ ចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ អ្វីដែលបញ្ជាក់យ៉ាងច្បាស់នោះ គឺលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនបានការពារការបោះជម្រំទ័ពនោះ ថាអ្នកណា​មិនពេញ​ចិត្ត​ទ័ព​យួន​ឈរ​​ជើង​ គឺ​ជា​ជន​ក្បត់ជាតិ ព្រោះ​ចង់​ឲ្យ​បាត់បង់​​ព្រំដែន ។

ជុំវិញបញ្ហាដដែលនេះបណ្ដាញសង្គមកម្ពុជាហាក់មានការផ្ទុះកំហឹងកាន់តែខ្លាំងឡើងទៅលើសម្ដីរបស់លោកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ ដោយបានចាត់ទុកថាលោក សុខ ឥសាន្ដ កំពុងតែប្រាប់មនុស្សគ្រប់គ្នាថា មន្រ្តីខ្មែររូបនេះកំពុងបម្រើផលប្រយោជន៍របស់វៀតណាម និងបំផ្លាញប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ហើយព្យាយាមការពារវៀតណាមតាមដែលអាចធ្វើទៅបាន ក្នុងនាមជាអ្នកនាំពាក្យគណបក្សកាន់អំណាច ៕

Loading...
Loading...

ប្រភព ៖ បណ្ដាញសង្គម