ក្រសួងមហាផ្ទៃចង់ឲ្យមានការ ដកប័ណ្ណបើកបរពីអ្នកបើកបរដែលមានស្ថានភាពស្រវឹង

សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចង់ឲ្យមានការដកប័ណ្ណបើកបរពីអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹងក្នុងពេលបើកបរ និងអ្នកញៀនថ្នាំ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ។ ការលើកឡើងបែបនេះធ្វើឡើង នៅក្នុងជំនួបនៃសមាជិកសមាជិការស្ដីពីការបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ ២០១៩ និងទិសដៅការងារប្រចាំឆ្នាំ២០២០ ដែលធ្វើឡើងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ នៅរាជធានីភ្នំពេញ ។

ឧបនាយករដ្ឋមន្រ្តី ស ខេង បានសម្ដែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ហើយពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះក្រោយបូកសរុបរួចមកក៏ឃើញមានគ្រោះថ្នាក់ចរាចរណ៍ដោយសារមនុស្សផឹកគ្រឿងស្រវឹង និងសេពគ្រឿងញៀនច្រើនករណីបំផុត ដែលករណីទាំងនេះបង្កការស្លាប់ និងរបួសដល់មនុស្សជាច្រើនផងដែរ ។

Loading...

ទន្ទឹមនឹងបញ្ហានេះដែរលោកឧបនាយករដ្ឋមន្រ្តីដដែលនេះ ចង់ធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងករណីអ្នកដែលបើកបរមានជាតិស្រវឹង និងសេពគ្រឿងញៀន គួរតែត្រូវបានឃាត់ខ្លួន និងដកប័ណ្ណបើកបរជារៀងរហូត មិនឲ្យបើកបរនោះឡើយ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត ។ លោកក៏បានបញ្ជាក់ផងដែរថាការដែលលើកឡើងនេះមិនមែនចង់បង្កើតច្បាប់ដើម្បីកៀបលុយប្រជាពលរដ្ឋនោះឡើយ តែដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ ៕

Loading...
Loading...