តើរដ្ឋបាលខេត្តបន្ទាយមានជ័យចេញលិខិតកុហកបិទបាំងរឿងធ្វើទារុណកម្ម រួចខ្លួនមែនទេ?

អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដែលតាមដានព្រឹត្តិការណ៍នៃការស្លាប់ដ៏អយុត្តិធម៌របស់ពលរដ្ឋដែលមានឈ្មោះថាទុយ ស្រស់ អាយុ៣៤ឆ្នាំ នៅក្នុងហេតុការណ៍ជម្លោះដីធ្លីថា ការចាប់ខ្លួនអ្នកធ្វើទារុណកម្ម ចំនួន ២ នាក់តើជាការចប់រឿងហើយឬទេ? ហេតុអ្វីក៏អ្នកដែលចេញលិខិតរួមមានរដ្ឋបាលខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថ បែរជារួចខ្លួនទៅវិញ? ការចោទសួរបែបនេះក្រោយពេលដែលរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញលិខិតថាការស្លាប់របស់លោកទុយស្រស់ ពាក់ព័ន្ធនឹងផឹកស្រាស្រវឹងខួប និងមិនអាចផ្ដាច់បាន ហើយមន្រ្តីកងរាជអាវុធហត្ថចេញលិខិតថា ស្លាប់ដោយសារខ្យល់គរ ។

ពាក់ព័ន្ធនឹងការស្លាប់ដែលមហាជនបានទទួលស្គាល់ថារងអយុត្តិធម៌ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាមកដើម្បីចាប់ខ្លួនអ្នកធ្វើទារុណកម្មរហូតដល់ស្លាប់បុរសម្នាក់ដែលមានឈ្មោះថាទុយស្រស់ អាយុ ៣៤ ឆ្នាំក្នុងហេតុការណ៍ជម្លោះដីធ្លី នៅមុខរដ្ឋបាលខេត្តបន្ទាយមានជ័យ ។ ការបញ្ជារនេះបានធ្វើឡើងដោយបានចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មនេះចំនួន ២ នាក់ ។ ប៉ុន្តែចំពោះផ្នែករដ្ឋបាលខេត្តបន្ទាយមានជ័យ និងការិយាល័យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យពុំបានត្រូវចាប់ខ្លួននោះឡើយ ។ ហេតុដូចនេះទើបមហាជននៅលើបណ្ដាញសង្គមហ្វេសប៊ុកបានសាកសួរទៅកាន់អ្នកដែលបានចាប់ខ្លួនទាំងនោះដោយបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖

Loading...

ចុះមន្រ្ដីដែលពាក់ព័ន្ធ​វិញនោះ​ ជាពិសេសសាលាខេត្ដចេញលិខិតបំភ្លឺកុហកបោកប្រាស់សាធារណ:និងអង្គភាពពាក់ព័ន្ធ​ តេីគិតយ៉ាងណាវិញ? តាម៉ុក​ និយាយថា”​ គុយទាវមួយតុ​ ទុកឱ្យម៉ុកចេញលុយតែឯងមែនទេ” រឿងវិវាទដីធ្លីបង្កឱ្យស្លាប់លោកទុយ​ ស្រស់​ ដែលបានធ្វេីទារុណកម្មយ៉ាងឃោរឃៅព្រៃផ្សៃពីសំណាក់អជ្ញាធរនៅខេត្ដបន្ទាយមានជ័យនោះមេីលទៅតាមអង្គហេតុនិងអង្គច្បាប់គឺពាក់ព័ន្ធនឹងពួកមន្រ្ដីធំៗក្នុងជួរមន្រ្ដីនៅក្នុងខេត្ដបន្ទាយមានជ័យនោះច្រេីនណាស់។ ម៉េចមិនវែកមុខជនទាំងអស់នោះមកធ្វេីតាមនីតិវិធីច្បាប់ផងទៅ?

Loading...
Loading...

ប្រភព ៖ បណ្ដាញសង្គម