មន្រ្តីសាលាខេត្តបន្ទាយមានជ័យ ចោទក្រុមក្មេងៗបងតូចបងធំ ថារៀនតាមបក្សជួង

មន្រ្តីសាលាខេត្តបន្ទាយមានជ័យមួយរូបដែលមានបណ្ដាញសង្គមផ្ទាល់ខ្លួន Thearith Bmc បានធ្វើការសរសេរសម្ដីខ្លីមួយឃ្លាថាក្មេងៗដែលស្កាក់វាយគ្នានៅមេសាង និងនៅខណ្ឌចំការមន រាជធានីភ្នំពេញដែលព្រួតគ្នាទាត់ធាក់ក្មេងស្រីសិស្សសាលាមួយរូប ដោយចោទថារៀនតាមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា បក្សជួង ដែលការបង្ហោះសំណេរនិងចែកចាយពីទំព័រដទៃកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២០កន្លងទៅ ប៉ុន្តែបុគ្គលរូបនេះបានធ្វើការលុបចោលផងដែរ ទំនងដោយសារមានការរិះគន់ច្រើនពេក ។

ការចោទប្រកាន់បែបនេះបង្កជាការរិះគន់ និងវាយប្រហារយ៉ាងខ្លាំងត្រឡប់ទៅវិញ និងបានលើកឡើងពីការធ្វើលិខិតអយុត្តិធម៌មួយច្បាប់ដែលធ្វើឲ្យសកម្មជនដីធ្លីលោក ទុយ ស្រស់ ក៏បានស្លាប់ដោយអយុត្តិធម៌ផងដែរ ដោយសង្ស័យថាបុគ្គល និងបក្សពួកនេះបានធ្វើលិខិតនេះ ដោយសារតែនៅលើបណ្ដាញសង្គមហ្វេសប៊ុកបុគ្គលរូបនេះ បាននឹងកំពុងធ្វើការនៅសាលាខេត្តបន្ទាយមានជ័យ ។ ជាក់ស្ដែងអ្នកលេងបណ្ដាញសង្គមបានធ្វើការបង្ហោះ និងយករូបថតរបស់បុគ្គល Thearith Bmc ភ្ជាប់ជាមួយមន្រ្តីវៀតណាមមួយរូប ហើយក៏បានទទួលការរិះគន់ខ្លាំងៗផងដែរ ៕

Loading...

គួរបញ្ជាក់ផងដែរថានៅលើបណ្ដាញសង្គមប៉ុន្មានថ្ងៃនេះមានរឿងល្បីៗជាច្រើនពាក់ព័ន្ធនឹងក្មេងស្រីដែលឪពុកម្ដាយមានសក្ដិធំនៅស្រុកមេសាង ខេត្តព្រៃវែង ដែលស្កាក់ក្មេងៗដែលជិះឆ្លងកាត់ស្រុកខ្លួន និងទះកំផ្លៀងរឿងបងតូចបងធំ ហើយថ្មីៗនេះមានការបែកធ្លាយពីសំណាក់ក្មេងស្រីទំនើង៤នាក់ ដែលបានធ្វើការវាយតប់ និងថតវីដេអូជាការកម្សាន្ដលេង កាលពីចុងឆ្នាំ ២០១៩ ទើបតែបែកធ្លាយឆ្នាំ២០២០នេះ ដោយបានបង់ប្រាក់ ២០០០ដុល្លារ និងសុំរួចខ្លួនព្រោះឪពុកម្ដាយជនបង្កហេតុបាននិយាយថាខ្លួនជាអ្នកក្រ ៕

រូបថតលោក Thearith Bmc(ខាងស្ដាំខោអាវខ្មៅ) និងមន្រ្តីវៀតណាម(នៅខាងឆ្វេង)
បណ្ដាញសង្គមរបស់លោក Thearith Bmc
Loading...
Caption ដែលបានចែករំលែកពីបណ្ដាញសង្គម និងត្រូវបានគេ Screenshot បាន
Loading...

ប្រភព ៖ បណ្ដាញសង្គម