Loading...

សៀវភៅម៉ូសាដភាគទី២ បេសកកម្មដ៏ឆ្នើមរបស់អុីស្រាអែល ជាភាសាខ្មែរត្រូវបានបោះពុម្ព

បន្ទាប់ពីការរៀបរៀង និងបកសម្រាយពាក្យអស់ជាច្រើនខែ សៀវភៅដែលមានចំណងជើងថាម៉ូសាធភាគទី២ បានបោះពុម្ភផ្សាយ និងចែកចាយទូទាំងខេត្តដោយ ក្រុមការងារយុវជន មកពីការិយាល័យស្រាវជ្រាវនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលទំហំនៃការបោះពុម្ភផ្សាយនេះមានរហូតដល់ ៥០០០ក្បាលឯណោះ ដែលរួមជាមួយនឹងសៀវភៅសំណេរជនបដិវត្តន៍ ដែលជាសំណេរទាំងស្រុងរបស់លោក ខឹម វាសនា កាលពីឆ្នាំ ២០១៥ ដែលសុទ្ធសឹងជាសំណេររបស់អ្នកនយោបាយវ័យ ៥០ជាងឆ្នាំរូបនេះ ។

សៀវភៅម៉ូសាដ ដែលបានសម្រិតសម្រាំងបកប្រែជាភាសាខ្មែរ ដែលបាននិយាយពីសាច់រឿងប្រយុទ្ធរបស់កងសម្ងាត់នៃប្រទេសខ្លាំងមួយក្នុងលោកគឺអុីស្រាអែល ដែលបានបូជាជីវិតរបស់ខ្លួនបំពេញបេសកកម្ម ដើម្បីការពារបូរណភាពទឹកដីដែលខ្លួនយកបានពីតំបន់អារ៉ាប់ ។ ក្នុងសៀភៅនោះពោរពេញដោយ ការប្រយុទ្ធិ ប្ដូរផ្ដាច់ និងល្បិចកលជាច្រើនប្រភេទ ដើម្បីយកឈ្នះសត្រូវ ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងច្រើន ក៏ដូចជា ស៊ើបយកព័ត៌មានដើម្បីរៀបចំផែនការយកឈ្នះសត្រូវដែលមានបំណងកំទេចអុីស្រាអែល ឲ្យទៅជាផេះផង់ ។

គួរបញ្ជាក់ផងដែរថាសៀវភៅនេះ មានលក់នៅក្នុងទីស្នាក់ការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតាមបណ្ដាខេត្តក្រុង ហើយត្រូវបានបកប្រែពីសៀវភៅដើម គឺ Mossad Michael Bar Zoha ដែលមានតម្លៃរហូតដល់ 13$ សម្រាប់ធម្មតា និង 24$ សម្រាប់ Hard Cover នៅលើគេហទំព័រ Amazon ។ ពាក់ព័ន្ធទៅនឹងភាគទី១ នៃសៀវភៅបេសកម្មដ៏អស្ចារ្យរបស់ភ្នាក់ងារសម្ងាត់អុីស្រាអែល មកទល់នឹងពេលនេះបានលក់អស់ស្ដុកទៅហើយ បន្ទាប់ពីការចុះផ្សាយភ្លាមៗ សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានធ្វើការជាវទិញស្ទើរគ្រប់គ្នា ដើម្បីអាន និងស្វែងយល់ពីបេសកម្មដ៏អស្ចារ្យរបស់ភ្នាក់ងារសម្ងាត់ប្រទេសដ៏ខ្លាំងមួយនេះ ។

សម្រាប់តម្លៃនៃសៀវភៅជាភាសាខ្មែរនេះ មានតម្លៃ ៦ ដុល្លារ ដែលប្រមាណជា ២៤,០០០៛ ក្នុងមួយក្បាល និងមាននៅតាមស្នាក់ការនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតាមបណ្ដាខេត្ត ៕

Loading...
Loading...

ប្រភព ៖ បណ្ដាញសង្គម