តើ "ព្រហ្មវិហារធម៌" ជាធម៌របស់អ្នកណា?
ប្រជាពលរដ្ឋខ្មែរជាច្រើន តែងតែនិយាយថា ឪពុកម្ដាយតែងមានព្រហ្មវិហារធម៌ចំពោះកូន ។ មួយទៀតពួកគេដែលបានមកប្រាសាទអង្គរធំ ដែលជាប្រាសាទបាយ័ន ពួកគេបានឃើញព្រហ្មមុខបួននៅប្រាសាទ ប្រជាពលរដ្ឋខ្មែរស្គាល់ភ្លាមថា ព្រហ្មមុខ៤ តំណាងឲ្យព្រហ្មវិហារធម៌ មានមេត្តា ករុណា មុទិតា និងឧបេក្ខា ។ អត្ថន័យទាំង២នេះ ខុសគ្នាទាំងស្រុងទៅនឹងពាក្យដែលប្រជាពលរដ្ឋខ្មែរតែមួយ និយាយក្នុងន័យ២ផ្សេងគ្នា ។ តើអត្ថន័យនៃព្រហ្មវិហារធម៌ពិតប្រាកដជាអ្វី? តើជាធម៌របស់អ្នកណា?
តើឪពុកម្ដាយសុទ្ធតែមានព្រហ្មវិហារធម៌ចំពោះកូនគ្រប់គ្នាឬយ៉ាងណា?
ពាក្យថា ព្រហ្មវិហារធម៌ គឺមានពាក្យ៣ភ្ជាប់គ្នា ទី១គឺព្រហ្ម វិហារ និងធម៌ និយាយឲ្យស្រួលស្ដាប់ គឺជាធម៌របស់ព្រហ្ម មិនមែនជាធម៌របស់ឪពុកម្ដាយ ឲ្យតែបង្កើតកូនមក គឺមានធម៌៤នេះក្នុងចិត្តដូចខ្មែរបច្ចុប្បន្ននិយាយតៗគ្នាពីមាត់មួយទៅមាត់មួយនោះឡើយ ។ ដូចនេះទាល់តែឪពុកម្ដាយដែលចិញ្ចឹមបីបាច់កូនដោយការទទួលខុសត្រូវ មិនចង់បានផលតបស្នងទេ ទើបមានធម៌នេះក្នុងចិត្ត ហើយជារឿងកម្រណាស់ ព្រោះបើសិនណាជាបុគ្គលនោះមិនចង់បានផលតបស្នងទៅបាន លុះត្រាតែយល់អំពីដំណើរធម៌(ធម្មជាតិ) ដែលព្រះសម្មាសម្ពុទ្ធសម្ដែង ឬអ្នកបំភ្លឺធម៌បំភ្លឺឲ្យស្ដាប់ ឪពុកម្ដាយនោះស្ដាប់យល់ទើបដុះធម៌នេះឡើង ដោយដំបូងគឺគិតយល់ពីអរិយសច្ចៈទី១ ជីវិតឥតន័យ ជាដើមហេតុដំបូង ក្រោយស្ដាប់យល់អំពីធម៌នេះ ។ ឥឡូវយើងងាកមកបកស្រាយរឿងព្រហ្មវិហារធម៌បន្ដ ៖
តើព្រហ្មជាសត្វថ្នាក់ណាខ្លះ?
សត្វព្រហ្មជាសត្វថ្នាក់ខ្ពស់ដែលមានក្នុងរូបភព និងអរូបភពប៉ុណ្ណោះ ប៉ុន្តែមិនមែនសុទ្ធតែព្រហ្មមានធម៌ទាំង៤ ខាងលើគឺមេត្តា ករុណា មុទិតា និងឧបេក្ខានោះឡើយ មានតែរូបព្រហ្មថ្នាក់ខ្ពស់បំផុតទេ ទើបជាព្រហ្មដែលមានធម៌ទាំង ៤ នេះខ្ពស់ជាងគេ និងបរិសុទ្ធជាងគេ ព្រោះជាសត្វដែលព្រះពុទ្ធសម្ដែងថា នរកបិទទ្វា ដែលជាឋាននៃអរិយបុគ្គលថ្នាក់សោតា ឡើងដល់ថ្នាក់អនាគាខ្ពស់បំផុត គឺព្រហ្មរក្សាលោក ដែលហៅថា អកនដ្ឋកព្រហ្ម ។ សម្រាប់ព្រហ្មមាន ២ ប្រភេទ គឺរូបព្រហ្ម និងអរូបព្រហ្ម ។ រូបព្រហ្មនិយាយយ៉ាងខ្លី គឺជាសត្វដែលមានតែរូប តែគ្មានអារម្មណ៍លើសម្បកកាយទេ ប្រៀបដូចជាទីងមោង រីឯអរូបភព គឺគ្រាន់តែដឹងថា មានតែវិញ្ញាណ ប៉ុន្តែគ្មានរូបទេ គ្មានសម្បក គ្មានភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងទ្វាខួរ ដែលព្រះពុទ្ធហៅថា រូបខន្ធនោះទេ ដែលជាសត្វរស់នៅក្នុងឋានអរូបព្រហ្ម ។
តើពាក្យ "វិហារធម៌" មានន័យយ៉ាងដូចម្ដេច?
គឺជាធម៌ទ្រទ្រង់ចិត្តសត្វថ្នាក់នោះ មិនឲ្យភ្លាំងភ្លាត់ខុសគន្លងកម្ម រស់នៅស្របគន្លងធម៌ជាដរាបមិនធ្លាក់ចុះទៅទុគ្គតិភពវិញឡើយ ។
ដូចនេះហើយសត្វដែលមានព្រហ្មវិហារធម៌ទាំង ៤ នេះក៏មិនអាចចុះនរកប្រេតដោយសារចេតនាសន្សំអ្វីនោះទេ ព្រោះជាសត្វសោយ គ្មានចេតនាសន្សំទុកសោយនោះទេ មិនទាន់បែកសម្បកសត្វសោយនៅឡើយទេ គ្រាន់តែចាប់ជាតិយកសម្បកមនុស្សតែប្រើវិញ្ញាណសត្វសោយដដែល ។
តើព្រហ្មសម្មាទិដ្ឋិដែលទុគ្គតិភពបិទទ្វាធ្វើកិច្ចការងារអ្វី?
សត្វព្រហ្មសម្មាទិដ្ឋិ ចុះមកយោងកំណើតជាមនុស្សតាមការរៀបចំរបស់អ្នករក្សាលោក ដែលខ្មែរយើងនិយាយថា "ព្រហ្មលិខិត" គឺជាកិច្ចការដែលរៀបចំទុកលោកអ្នករក្សាលោករួចរាល់ហើយ ទើបចុះមកជាបន្ដបន្ទាប់ដើម្បីបំពេញតួនាទីរៀងៗខ្លួន ។ ក្រោយចប់ការងារខ្លួនរួច សត្វព្រហ្មទាំងនោះ ត្រូវបានជួបជុំគ្នា ប្រមូលសត្វដែលស្រោចស្រង់ ពិសេសអ្នកមានសីល ឲ្យឡើងទីខ្ពស់ដែលនរកបិទទ្វា និងបន្ដរៀបចំកិច្ចការខ្លួននៅវគ្គៗក្រោយបន្ដទៀត ដោយកិច្ចតែមួយ គឺពន្យល់សត្វឲ្យមានសីល ដោយចុះក្នុងនាមជាស្ដេចចក្រ ពន្យល់សីលធម៌មនុស្សពេលគ្មានព្រះពុទ្ធត្រាស់ដឹង និងចុះក្នុងនាមជាអ្នកបំភ្លឺធម៌ឡើងវិញនាពាក់កណ្ដាលអំណាចត្រាស់ដឹងព្រះសម្មាសម្ពុទ្ធគ្រប់រូប ដើម្បីស្រង់សត្វមានសីលដែលជានិច្ចសីល ដើម្បីឲ្យបានអារម្មណ៍នៃអរិយសីល ដើម្បីរួចផុតគ្រោះមហន្ដរាយផង និងកសាងពូជថ្មីបន្ដរហូតចប់អំណាចត្រាស់ដឹងព្រះសម្មាសម្ពុទ្ធផង គឺជាពេលដែលមានគ្រោះមហន្ដរាយដល់លោក និងជាពេលអកនដ្ឋកព្រហ្មសម្រេចឈានជាស្ថាពរផង ដើម្បីបិទបញ្ចប់វគ្គដែលជាហ្គេមរែងសត្វមានសីល ។
តើអ្នកអានមានចម្ងល់ដែរឬទេ? តើការរៀបរាប់ខាងលើជាជំនឿ ឬជាការពន្យល់ដើម្បីបានការយល់?
សូមបញ្ជាក់ថា នេះជាការយល់ទាំងស្រុងដែលពន្យល់ដោយអ្នកបំភ្លឺធម៌នាពាក់កណ្ដាលអំណាចត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោត្ដម គឺលោកប្រមុខ LDP លោកពូ [ខឹម] វាសនា ៕
Post a Comment
0 Comments