ដំណើរជីវិតរបស់ឆ្កែល្បាតកូដឈ្មោះ "Mr. អឺ"

អាអឺ ឬ Mr. អឺ ជាឆ្កែរបស់អង្គភាពដែលរស់នៅលើកោះល្ង ដែលឋិតក្នុងស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ដែលមានម្ចាស់ជាប៉ូលីសល្បាតនៅលើកោះនោះ ។ អាអឺ ឬកូដឈ្មោះអឺ ជាពូជឆ្កែបង្ហាត់ ដែលបន្ដពូជពីឆ្កែដែលជាបារបស់វា ឈ្មោះអ៊ូ ។ វាជាឆ្កែដែលមានអត្តចរិតស្លូតបូត ឆ្លាត ទើបក្លាយជាឆ្កែដែលជាទីពេញចិត្តរបស់ប៉ូលីសៗ ។ 

ពេលប៉ូលីសចុះល្បាតគ្មានមនុស្សនៅទីស្នាក់ការ អាអឺបានចុះទៅរកអីសុីនៅកន្លែងគេលក់​ ពេលសុីហេីយក៏រត់មកប្រចាំការនៅទីស្នាក់ការវិញ​ ។ វាធ្វេីបែបនេះរាល់លេីកពេលប៉ូលីសចុះល្បាត​ រកអីសុីខ្លួននិងយាមស្នាក់ការរហូតដល់កូនប៉ូលីសដែលជាម្ចាស់វាមកវិញ ។ អាអឺ ចេះតែហែលឆ្លងទឹកមកខាងដីគោក​ និងតែងតែចង់តាមគេមកដីគោក​ ពេលខ្លះប៉ូលីសនោះជិះទូកទៅមកវាមកកោះវិញ ។ នេះបើតាមសំណេររបស់សមាជិក LDP ដែលបានសួរនាំអ្នកដែលស្នាក់នៅទីកន្លែងនោះ ។

នាព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះថា One News Mission បានធ្វើការបង្ហោះវីដេអូដោយប្រាប់អ្នកទស្សនាថាខ្លួនអាណិតឆ្កែណាស់ តែមិនបានឲ្យឆ្កែឡើងទូកខ្លួននោះទេ ដោយបញ្ជាក់ក្នុង Comment ថាជាឆ្កែរបស់អ្នកនៅលើកោះនោះ ។ ដោយមិនបានដឹងរឿងច្បាស់ អ្នកបង្ហោះវីដេអូថាឆ្កែ ជាឆ្កែរបស់អ្នកលក់ដូរនៅទីនោះ ។

នាថ្ងៃនោះដែរ លោកប្រមុខ LDP ឈ្មោះថា លោកខឹម វាសនា បានឃើញភ្លាមក៏ធ្វើការចែករំលែកនិងបន្ថែម Caption ថា "ស្រណោះឆ្កែនេះខ្លាំងណាស់ ចង់ឆ្លងចេញពីកោះ។ ក្មួយជួយស៊ើបរកឆ្កែនេះផង នៅទល់ដែនឡាវឆ្ងាយណាស់ ចង់យកវាមកចិញ្ចឹម តើក្មួយណាអាចរកវិធីយកវាមកបានទេ?" ។ ភ្លាមៗនោះសមាជិកជាច្រើនបានចូល Comment ថាម្ចាស់គេពុំលក់នោះទេ ។ លោកក៏បានបន្ថែមទៅវិញថា "ទិញវាមកក្មួយ។ សួរម្ចាស់វាមើលតើលក់ថ្លៃប៉ុន្មានក្មួយ?"

ភ្លាមៗនោះ សមាជិក LDP ដែលមានបណ្ដាញរស់នៅក្បែរៗទីតាំងឆ្កែ ធ្វើការទាក់ទងគ្នា និងបញ្ជូនមនុស្សទៅកាន់ទីតាំងភ្លាមៗដើម្បីស្វែងរកឆ្កែនោះ និងចចារទិញ ឬសុំឆ្កែនោះដើម្បីយកមកចម្ការខេត្តសៀមរាបរបស់លោកប្រមុខ ខឹម វាសនា ។ ប៉ុន្តែដោយសារតែមានការតស៊ូ និងទទូចសុំអំពីម្ចាស់ឆ្កែ និងប៉ូលីសនៅទីនោះ ឆ្កែនោះក៏ត្រូវបានសមាជិក LDP យកមកទាំងអំណរ ដោយមិនត្រូវបានលក់ដូរអ្វីទេ ដោយគ្រាន់តែទិញរបស់របរខ្លះដាក់ស្នាក់ការដែលល្បាតនៅទីនោះ ។ គួរបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ឆ្កែឈ្មោះអឺនេះ ត្រូវបានយកពីកោះល្ង និងដឹកមក ។ 


រូបឆ្កែអាអឺ នៅលើទូក



បច្ចុប្បន្ននេះ ឆ្កែឈ្មោះអាអឺនេះ ត្រូវបានយកមកដល់ចម្ការនៅភ្នំគូលែន នៃខេត្តសៀមរាប និងធ្វើការគ្រាវ ក៏ដូចជាមើលថែយ៉ាងយកចិត្តទុកដាក់នៅទីនោះ ៕

រូបឆ្កែអាអឺ ពេលមកដល់ចម្ការសៀមរាប

Post a Comment

0 Comments