Lincoln ៖ មនុស្សស្ទើរតែ គ្រប់គ្នាតែងតែឈរនៅខាងមនុស្សទន់ខ្សោយ តែបើចង់តេស្ដអត្តចរិត នណាម្នាក់ ឲ្យអំណាចទៅគេ

ពាក្យសម្ដីដ៏មានន័យរបស់លោកប្រធានាធិបតី Abraham Lincoln ដែលជាប្រធានាធិបតីទី ១៦ របស់អាមេរិកត្រូវបានលើកឡើងថា “គ្រប់មនុស្សទាំងអស់តែងតែឈរនៅខាងមនុស្សទន់ខ្សោយជានិច្ច ប៉ុន្តែបើសិនជាចង់តេស្ដអត្តចរិតគេបែបណាចំពោះមនុស្សដទៃក្នុងសង្គម សូមឲ្យអំណាចទៅគេ” ។ តើពាក្យមួយឃ្លានេះមានអត្ថន័យយ៉ាងណា?

ជាទូទៅមនុស្សទន់ខ្សោយក្នុងសង្គម ពិសេសសង្គមផ្ដាច់ការ ដែលអំណាចនៅលើក្រុមមនុស្សចាត់ចែងតែមួយក្រុម ពួកគេច្បាស់ណាស់នឹងឈរនៅខាងមនុស្សទន់ខ្សោយជានិច្ចជាកាល ព្រោះតែសច្ចៈភាពនៃ ទង្វើល្អ ប៉ុន្តែបើសិនជាពួកគេណាម្នាក់ ទទួលបានអំណាចរួចហើយ ពួកគេនឹងកម្ររួចផុតពីលាភ យស សរសើរ និងសុខ ដែលព្រះសម្មាសម្ពុទ្ធហៅថា លោកធម៌ណាស់ ហើយគេនឹងធ្វើគ្រប់បែបយ៉ាងដើម្បីការពាររឿងទាំង ៤ នោះដោយមិនខ្វល់ពីការឈឺចាប់ របស់ជនទន់ខ្សោយនោះឡើយ ។

ប៉ុន្តែមានតែមនុស្សល្អ មនុស្សដែលគិតសុខទុក្ខរបស់អ្នកដទៃប៉ុណ្ណោះ ដែលអាចធ្វើឲ្យមនុស្សទាំងអស់ក្នុងសង្គមទទួលបានក្ដីសុខយ៉ាងពិតប្រាកដបាន ហើយមនុស្សទាំងនោះកម្រនឹងរកបានជាទីបំផុត ក្នុងសង្គម និងពិភពលោក ៕

បញ្ចេញមតិយោបល់អ្នក