ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមប្រទេសក្រីក្រក្នុងទ្វីបអាស៊ី អំឡុងឆ្នាំ២០១៨

ទ្វីបអាស៊ីគឺជាទីកន្លែងបណ្ដុំសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតក្នុងលោក ដែលមានដូចជាប្រទេសចិនជាដើម ប៉ុន្តែក៏នៅតែមានប្រទេសជាច្រើននៅលើទ្វីបនេះ មានចំណូលទាបបំផុតផងដែរ ដែលក្នុងនោះប្រទេសអាហ្វហ្គានីស្ថាន ជាប្រទេសមួយដែលក្រីក្របំផុតក្នុងទ្វីបអាស៊ី ហើយក្នុងនោះប្រទេសកម្ពុជាជាប្រទេសក្រីក្របំផុតក្នុងចំណោមប្រទេសទាំង ១០ដែរ ដែលឋិតក្នុងចំណោមប្រទេសដែលក្រីក្រលំដាប់ទី ៧ ។ នេះបើយោងទៅតាមគេហទំព័រ Graphicmap ។

បើយោងទៅតាមគេហទំព័រ Graphicmap ដែលបានបង្ហោះ និងសរសេររៀបរាប់ទាក់ទងនឹងប្រទេសដែលក្រីក្របំផុតនៅក្នុងទ្វីបអាស៊ីក្នុងនោះប្រទេសកម្ពុជាជាប់ជាប្រទេសដែលក្រីក្រលំដាប់លេខ ៧ ក្នុងទ្វីបអាស៊ី បន្ទាប់ពីប្រទេសក្រីក្រទាំង ៦ ទៀត គឺប្រទេសអាហ្វហ្គានីស្ថាន ប្រទេសយេមែន នេប៉ាល់ ថាជីគីស្ថាន គីហ្គីស្ថាន និងប្រទេសហ្គីណេ ។

ប៉ុន្តែប្រទេសដែលក្រីក្របន្ទាប់មិនមែនជាប្រទេសឡាវ ដែលនៅក្បែរប្រទេសកម្ពុជានោះទេ បែរជាប្រទេសទាំងនោះទៅជាប្រទេសទីម៉័រខាងលិច ប្រទេសប៉ាគីស្ថាន និងប្រទេសមីយ៉ាន់ម៉ាទៅវិញ ។ ចុះហេតុអ្វីបានជារដ្ឋមន្រ្តីប្រទេសកម្ពុជាមានប្រសាសន៍ថា ប្រទេសនេះជាខ្លាសេដ្ឋកិច្ចទៅវិញ តើពួកគេផ្អែកទៅលើអ្វី?

កម្ពុជា / Kingdom of Cambodia
មីយ៉ាន់ម៉ា / Myanmar or Burma
Kyrgyzstan
Yemen / យ៉េមែន
ប្រទេសនេប៉ាល់ / Nepal
Tajikistan
Afghanistan

ប្រភព ៖ Graphicmaps

បញ្ចេញមតិយោបល់អ្នក