លោក ខឹម វាសនា ៖ «ការកែប្រែវាសនាមនុស្ស នេះជាក្តីស្រមៃពេញមួយជីវិតរបស់ខ្ញុំ »

លោក ខឹម វាសនាបានសរសេររៀបរាប់ជាភាសាអង់គ្លេសជាច្រើនបន្ទាត់ ដែលឃ្លាដំបូងរបស់លោកគឺ លោកបានសរសេរថា I always dream of changing people’s destiny, which is the dream in my whole life ដែលប្រែថា ពូតែងតែស្រមៃពីការកែប្រែវាសនាមនុស្ស នេះជាក្តីស្រមៃពេញមួយជីវិតពូ ដែលសំណេរនេះនឹងបកស្រាយពីគំនិត និងការយល់ឃើញរបស់បុគ្គលម្នាក់នេះ ។

នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងសំណេររៀបរាប់ជាភាសាអង់គ្លេសបានធ្វើឲ្យមនុស្សដែលមិនសូវចេះភាសាអង់គ្លេសមិនអាចយល់អត្ថន័យបាន ប៉ុន្តែគំនិតទស្សនៈដែលសរសេរឡើងនេះ ត្រូវបានបកប្រែជាភាសាខ្មែរដោយសមាជិកម្នាក់ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីសម្រួលដល់ជនជាតិខ្មែរដែលតាមដាន និងចង់ដឹងគំនិតទស្សនៈរបស់ លោក ខឹម វាសនា ដែលជាប្រមុខគណបក្សខាងដើម ផងដែរនៅក្រោមនៃភាសាអង់គ្លេសនីមួយៗ ។

ក្នុងសំណេរដ៏វែងអន្លាយនេះមានអត្ថន័យ និងបកស្រាយយ៉ាងដូចម្ដេច? តោះអានជាមួយគ្នាខាងក្រោមនេះ ៖

I always dream of changing people’s destiny, which is the dream in my whole life. When I was young, I was so poor that I used to think of who would help change my destiny. If there could have been, he would have been the deity of my life. My mind was very desperately contemplated; that didn’t happen, though.

(ពូតែងតែស្រមៃពីការកែប្រែវាសនាមនុស្ស នេះជាក្តីស្រមៃពេញមួយជីវិតពូ។ កាលពូនៅក្មេង ពូក្រពេក ពូនឹកក្នុងចិត្តថា តើមានលោកអ្នកណាអើយដែលអាចជួយកែប្រែវាសនាខ្ញុំទៅ បើមានមែន គាត់នោះហើយជាទេវតាពិតនៃជីវិតពូ។ ចិត្តពូដង្ហើយ តែទីបំផុតការនោះវាមិនមានទេ។ )

When I looked others around me, I saw them have a lot of money and I kept asking myself how come those rich people could be silent!, how come nothing could trigger their mind to have pity on miserable people like me!, how come it was possible they felt nothing with the people with misery on the same earth!

ពូសំលឹងមើលជុំវិ្ញញជីវិត ពូឃើញគេមានលុយច្រើនៗ ពូចេះតែសួរក្នុងចិត្តថា តើហេតុអីបានជាចិត្តគេសំងំស្រួលបានទៅហ្ន ? ហេតុអីគេគ្មានចិត្តទាញអោយមកមើលមនុស្សដែលកំពុងកំសត់ដូចពូនេះផងហ្ន? តើហេតុអីបានជាចិត្តគេស្រួលធម្មតាម្លេះនឹងទុក្ខលំបាកមនុស្សដែលកំពុងរស់លើផែនដីជាមួយគ្នាទៅកើតអីចឹងហ្ន។

I kept thinking and asking myself if I was different from others!, if I was not good enough like others!, where I was from and where they were from! or if I was a sin person! I kept asking more myself, “where Was i born from? where would I go after death, and when I was born again, was I born poor the same or rich? And If I was rich, would i have the same or different mother?

ពូគិតទៀតថា តើមនុស្សអញនេះចំលែកខុសពីគេទេដឹង? តើអញមានអីមិនល្អក្នុងខ្លួនខុសពីមនុស្សធម្មតាតេដឹង។ តើពួកគេមកពីឋានណា ហើយអញមានពីឋានណា? ពូគិតថាប្រហែលអញ ជាមនុស្សដែលមានកម្មពៀរអីទេដឹង? ពូចេះតែសួរខ្លួនឯងថា តើពូមកពីណា ហើយពេលពូស្លាប់ទៅ ពូត្រូវទៅណាទៀត ហើយពេលនោះពូនឹងនៅជាកូនអ្នកក្រទៀតឬអាចទៅជាកូនអ្នកមាន ហើយបើជាកូនអ្នកមានតើអ្នកមាននោះជាម៉ែពូដដែលឬជាម៉ែអ្នកផ្សេង

If different mother, I would be satisfied to be born poor with the same mother, I would not be able to live with the different mother.” That made me think then I would be forever poor and I felt such a great pity on myself that my tears dropped down.

ទេបើជាម៉ែអ្នកផ្សេងពូមិនព្រមទេ ពូសុខចិត្តនៅជាកូនម៉ែពូដែលក្រវិញ ពូមិនអាចរស់ដោយយកអ្នកផ្សេងជាម៉ែបានទេ ។ ពេលនោះពូគិតថាពូនឹងនៅជាអ្នកក្រជារៀងរហូតហើយ នឹកដល់ត្រង់នេះពូស្រក់ទឹកភ្នែកអាណិតខ្លួនណាស់។

This mind has enabled me to observe and think much about life so nothing is able to contaminate me because my thinking about life happens every moment when I am awake even when I am at any celebrations or when I have just made a lot of money.

ចិត្តនេះនាំអោយជីវិតរស់ដោយចេះសង្កេត ហើយមិនដែលមានអ្វីធ្វើអោយពូពុលបានទេ ព្រោះការគិតមាននៅក្នុងពូគ្រប់ពេលដែលពូមិនដេក ទោះក្នុងពិធីសប្បាយដូចជាការចូលបាមើលមនុស្សរាំច្រៀងក៏ដោយ ឬនៅពេលពូធ្វើការងារបានលុយច្រើនៗក៏ការគិតពីជីវិតមិនដែលឃ្លាតចេញពីចិត្តពូមួយខណៈណាឡើយ ។

This mind enables me to overcome all worldly conditions. After I escaped from that hell, it reminded me to give chance to others. The mind of providing has truly imprinted in my mind. It is not like the imaginary mind of simple people. It is the actual need, the actual hunger in my mind.

នេះជាចិត្តដែលនាំអោយពូឈ្នះលោកធម៌ទាំងឡាយ។ លុះពូរើខ្លួនរួចពីរណ្តៅអវចី ពូនឹកដល់ការផ្តល់ឱកាសអោយគេវិញម្តង។ ចិត្តចង់ផ្តល់អោយនេះ មានច្បាស់ណាស់ក្នុងចិត្តពូ មិនមែនជាចិត្តស្រមើស្រមៃធម្មតារបស់មនុស្សទេ តែវាតំរូវការ ជាការទាមទារយ៉ាងស្រេកឃ្លាននៃដួងចិត្តពូ។

The mind is the pushing force for my day and night work without only tiredness and a safe and warm shelter for those under my care. Compassion and loving-kindness without unreasonable check of mistakes and wisdom producing knowledge for people all derive from this single mind. However, It also disturbs my sleep in my life as a provider.

ចិត្តនេះហើយដែលជាកំលាំងរុញច្រានការងារយប់ថ្ងៃរបស់ពូមិនអោយហត់នឿយផង និងបានទៅជាជំរកដ៏សុខសាន្តនិងកក់ក្តៅសំរាប់មនុស្សនៅក្រោមការគ្រប់គ្រងមើលថែរបស់ពូផង ។ ចិត្តសណ្តោសមិនងាយយកទោសពៃមនុស្ស ហើយនិងបញ្ញាដែលបានមកជាចំណេះដឹងចែកចាយទៅមនុស្សទាំងឡាយរហូតដល់សព្វថ្ងៃនេះផង គឺសុទ្ធតែមានប្រភពចេញពីចិត្តមួយនេះទាំងអស់ តែចិត្តមួយនេះរបស់ពូ វាបានធ្វើអោយរំខានដំណេកពូបំផុតក្នុងជីវិតជាអ្នកផ្តល់អោយរបស់ពូ។

And yet I fall asleep very easily when I decide to sleep and rarely have dreams in my sleep. Though having a short sleep, I feel enough. I am also sensitive while sleeping even when falling deeply asleep; a very light sound of a running mouse can wake me up.

តែពូជាមនុស្សងាយដេកលក់ណាស់ បើពូសំរេចចិត្តដេកហើយកម្រយល់សប្តិបំផុតក្នុងជីវិតពូ ប៉ុន្តែដេកតែបន្តិចពូភ្ញាក់ហើយៗមានអារម្មណ៍ថាគ្រប់គ្រាន់ហើយ។ ពូជាមនុស្សដេករស់ណាស់មិនទ្រមក់ទេ ពូកំពុងតែដេកលក់យ៉ាងណាក៏ដោយ គ្រាន់តែមានសត្វកណ្តុរវារត់រាងលឿនបន្តិចលើរនាបផ្ទះពូ គឺពូភ្ញាក់ភ្លាម ។

ប្រភព ៖ Facebook Veasna Khem, បកប្រែដោយ ៖ Son Makara

បញ្ចេញមតិយោបល់អ្នក