លោកប្រមុខ LDP ងាកទៅពន្យល់បរទេស បន្ទាប់ពីផ្អាកធ្វើសកម្មភាពនយោបាយ

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការបង្កើតកម្មវិធីដែលមានឈ្មោះថា Khem Veasna Revolution Talk Show (KVR Talk Show) ដែលកម្មវិធីនេះនឹងធ្វើការនិយាយពន្យល់ជាភាសាអង់គ្លេស ដើម្បីពន្យល់ទៅកាន់មនុស្សក្នុងពិភពលោកឲ្យបានជ្រួតជ្រាបពីទស្សនៈនៃការយល់ឃើញរបស់លោក បន្ទាប់ពីផ្អាកធ្វើសកម្មភាពនយោបាយប៉ុន្មានខែកន្លងមកនេះ ក្រោយពីការបោះឆ្នោត នៅឆ្នាំ ២០១៨ ។

មនុស្សជាច្រើនត្រូវបានស្គាល់ឈ្មោះ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP រួចមកហើយ តាមរយៈសម្លេងចម្រុះជាភាសាខ្មែរ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook និង YouTube ដែលជាពិសេសសម្លេងរាប់ពាន់ម៉ោងទាំងនោះត្រូវបានបង្ហោះនៅលើគេហទំព័រដែលបង្កើតជាច្រើនឆ្នាំ គឺ Camldp.ORG ប៉ុន្តែសម្លេងថ្មីៗក្រោយមកទៀត រួមទាំងវីដេអូត្រូវបានបង្ហោះ និង Live នៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់ លោក ខឹម វាសនាផ្ទាល់ គឺ Khem Veasna’s Page ដែលមានការ Verified ដោយ Facebook ផងដែរ ។

នាពេលថ្មីៗនេះ រូបភាពមួយចំនួនរបស់ជនបរទេសត្រូវបានថត និងបង្ហោះដោយទំព័រ Facebook នយោបាយគឺជាការងារចាំបាច់របស់ពួកយើង ដែលមានសកម្មភាពរបស់លោក ខឹម វាសនា និងជនបរទេសកំពុងស្ដាប់ការពន្យល់របស់លោក និងថតរូបជាមួយគ្នាដោយទឹកមុខស្រស់ស្រាយ ថែមទៀតផង ។

លោក ខឹម វាសនា (ខាងស្ដាំ) និងជនបរទេស កំពុងស្ដាប់ការពន្យល់របស់លោក ខឹម វាសនា
(រូបភាព ៖
នយោបាយគឺជាការងារចាំបាច់របស់ពួកយើង)
លោក ខឹម វាសនា (ខាងឆ្វេង) និងជនបរទេស
(រូបភាព ៖ នយោបាយគឺជាការងារចាំបាច់របស់ពួកយើង)
(Photo By Facebook:នយោបាយគឺជាការងារចាំបាច់របស់ពួកយើង)

ប្រភព ៖ Facebook