តើប្រិយមិត្តស្គាល់មីង៉ោលទេ? នាងរកលុយបានចំនួន 25លានដុល្លារនិងពានរង្វាន់ជាច្រើនទៀត ពីការថតរឿងកំប្លែងខ្លីៗ

អេម៉ានូអេឡា សាំម៉ូអែល (Emmanuella Samuel) គឺជាតារាកំប្លែងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយនាងមានអាយុត្រឹមតែប្រាំបីឆ្នាំតែប៉ុណ្ណោះគិតត្រឹមឆ្នាំ២០១៨នេះ។ ទេពកោសល្យរបស់នាងត្រូវបានរកឃើញដោយលោក Mark Angel ដែលត្រូវជាពូរបស់នាង។ ទោះបីជានាងមានវ័យក្មេងក៏ដោយ នាងគឺជាអ្នកសំដែងដ៏លេចធ្លោបំផុតម្នាក់នៅ Nollywood។ ចូរក្រលេកមើលជីវប្រវត្តិរបស់ Emmanuella ដើម្បីស្វែងរកអ្វីដែលលាក់នៅក្នុងជីវិតរបស់តារាកំប្លែងវ័យក្មេងនេះ។
Emmanuella Samuel បានកើតនៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2010។ ទីកន្លែងកំណើតរបស់នាងគឺនៅ Port Harcourt ផ្ទះកំណើតរបស់នាងគឺស្ថិតនៅក្នុងរដ្ឋអ៊ីម៉ូ (Imo)។ ដោយមានជំនួយពីលោក Mark Angel បានធ្វើឲ្យប្រជាប្រិយភាពរបស់នាងចាប់ផ្តើមល្បីភ្លាមៗបន្ទាប់ពីនាងសំដែងរឿងកំប្លែងមួយគឺរឿង«នេះមិនមែនជាមុខមាត់ពិតប្រាកដរបស់ខ្ញុំទេ_“This is Not My Real Face Oh”»។
យោងទៅតាមប្រវត្តិរបស់ Emmanuella Samuel នាងចាប់ផ្តើមសំដែងនៅពេលដែលនាងរៀននៅថ្នាក់បឋមសិក្សា។ នៅពេលនោះភាពឆ្លាតវៃនិងការតស៊ូរបស់នាងបានជួយនាងឱ្យរៀនពីបទពិសោធន៍របស់ខ្លួនឯងដោយគ្មានបញ្ហា។ ចាប់តាំងពីឆ្នាំ 2015 មកនាងបានចាប់ផ្ដើមទទួលបានពានរង្វាន់ជាច្រើនសម្រាប់ការសម្ដែងរបស់នាង រួមមាន៖

  • NEA Award
  • City People Award
  • Niger Delta Special Talent Award

តារាកំប្លែងវ័យក្មេងរូបនេះបច្ចុប្បន្នគឺជាកូនក្មេងដ៏ល្បីល្បាញម្នាក់មិនត្រឹមតែនៅក្នុងប្រទេសនីហ្សេរីយ៉ាទេប៉ុន្តែនៅទូទាំងពិភពលោក។ ក្នុងនាមជាក្មេងស្រីម្នាក់ នាងបានឈ្នះពានរង្វាន់អន្ដរជាតិជាច្រើនដូចជា៖

  • Princess of Comedy (Australia)
  • Prominent Kid Comedienne (Australia)

នាងថែមទាំងត្រូវបានរៀបចំឲ្យសំដែងកំប្លែងដោយទូរទស្សន៍ CNN នៅក្នុងខែវិច្ឆិកាឆ្នាំ 2016 ផងដែរ។ លើសពីនេះទៀត ក្មេងនេះក៏រកប្រាក់បានច្រើនសម្រាប់ការខិតខំប្រឹងប្រែងរបស់នាង។ យោងតាមគេហទំព័រ AustineMedia.com បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់ Emmanuella Samuel មានចំនួន 25 លានដុល្លារ។
ទោះបីជានាងនៅក្មេងក្ដី នាងគឺជាតារាសម្តែងដែលមានទេពកោសល្យបំផុតនៅក្នុង Nollywood ។ ប្រជាប្រិយភាពរបស់នាង ធ្វើឱ្យនាងក្លាយជាតារាកំប្លែងវ័យក្មេងដែលមានឥទ្ធិពលបំផុតមិនត្រឹមតែនៅអាហ្វ្រិកតែប៉ុណ្ណោះទេ តែនៅជុំវិញពិភពលោកផងដែរ។ ការតស៊ូនិងមហិច្ឆតារបស់នាងត្រូវបានកោតសរសើរដោយប្រជាជននីហ្សេរីយ៉ាជាច្រើន ហើយពួកគេរំពឹងថានឹងមានវីឌីអូកំប្លែងៗបន្ថែមទៀតជាច្រើនដែលបង្ហាញដោយម្ចាស់ក្សត្រីតូចនេះ៕
ប្រភព៖ http://www.informationng.com
ប្រែសម្រួលអត្ថបទដោយ៖ សោភា

បញ្ចេញមតិយោបល់អ្នក