ទស្សនៈនយោបាយ ៖ «មនុស្សខ្មែរមើលងាយគំនិត និងចូលចិត្តរឿងស៊ី» (វីដេអូ)

ងាកទៅកាន់អតីតកាលវិញ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាននិយាយនៅក្នុងវេទិការដោយបានលើកឡើងពីទស្សនៈ និងការយល់ឃើញរបស់លោកចំពោះប្រជាពលរដ្ឋខ្មែរថា មនុស្សខ្មែរនេះមើលងាយគំនិតណាស់ និងចូលចិត្តតែពីរឿងស៊ី ដោយបានលើកឡើងសម្ដីថា «តើស្ដាប់បានស៊ីឬ?» ។ តបទៅវិញលោកក៏និយាយភាសាខ្លាំងៗទៅកាន់អ្នកនិយាយភាសានោះថា «លោកមិនធ្លាប់និយាយថា ស្ដាប់បានស៊ីទេ តើម៉ែរបស់ឯង(អ្នកនិយាយថាស្ដាប់បានស៊ី) ធ្លាប់ប្រាប់ថាស្ដាប់បានស៊ីឬ? តែស្ដាប់វាបាត់ភ្លើ »

សម្លេងស្រែកខ្លាំងៗនៅក្នុងវេទិការសាធារណៈមួយដែលបង្ហោះដោយទំព័របណ្ដាញសង្គម LDP Forum បានប្រតិកម្មទៅលើសម្ដីរបស់មនុស្សដែលនិយាយថា «តើស្ដាប់បានស៊ីឬ?» ត្រង់នេះលោកក៏បកស្រាយត្រឡប់ទៅវិញថា លោកក៏មិនដែលបាននិយាយថា ស្ដាប់បានស៊ីនោះដែរ តែលោកបាននិយាយថា ស្ដាប់វាបាត់ភ្លើទៅវិញ ។ ជាមួយសម្ដីប្រតិកម្មធ្ងន់ៗយ៉ាងនេះ លោកក៏បានលើកឡើងពីការសន្យាខ្យល់របស់អតីតបក្សសង្គ្រោះជាតិផងដែរ ដោយសារលោកថាខ្មែរឃ្លានច្រាសពេក (បរិភោគ) ។ សូមស្ដាប់ការបកស្រាយរបស់លោក ខឹម វាសនា នៅក្នុងខ្សែវីដេអូខាងក្រោម ៖

Loading...
Loading...