បងស្រីម្នាក់ ថារៀនមិនបានច្រើន តែគាត់ដឹងថាគណបក្សសម្ព័ន្ធជាបក្សល្អ និងអាចជួយជាតិបាន

បងស្រីម្នាក់ដែលបានធ្វើការលើកឡើងពីការយល់ឃើញរបស់ខ្លួន ខណៈធ្វើការសម្ភោធទីស្នាក់ការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងលើកស្លាកគណបក្សដ៏ធំកាលពីថ្ងៃអាទិត្យកន្លងទៅ បានធ្វើការនិយាយថា គាត់ពុំបានរៀនចេះដឹងច្រើននោះទេ ប៉ុន្តែគាត់ដឹងថាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាបក្សល្អ និងមានយន្ដការដោះស្រាយបញ្ហាជាតិបាន ។

បើតាមសំណេររបស់លោក ចិន ថុន សមាជិកគណកម្មាធិការអចិន្ត្រៃបក្ស បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា មានបងស្រីម្នាក់ឡើងបញ្ចេញយោបល់ថា “ខ្ញុំរៀនសូត្របានតិចតួចណាស់ ខ្ញុំមិនចេះដឹងអីច្រើនទេ តែខ្ញុំដឹងច្បាស់ណាស់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាគណបក្សល្អ និងមានយន្ដការ ៨ ចំណុច អាចដោះស្រាយបញ្ហាជាតិយើងបាន។

Loading...

ខ្ញុំដឹងតែប៉ុណ្ណឹងឯង!…” លោក ចិន ថុន ក៏បានធ្វើការលើកបង្ហាញផងដែរអំពីរឿងនេះភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋខ្មែរ ដែលខុសអំពីបណ្ឌិត បញ្ញាវ័ន្ត សិស្ស និស្សិត ព្រះសង្ឃ និងពលរដ្ឋខ្មែរ ជាច្រើនទៀតមិនទាន់ដឹង ។ សំណេររបស់លោក មានខ្លឹមសារ និងអត្ថន័យដូចនេះថា ៖

ថ្ងៃសម្ពោធស្នាក់ការខេត្តបន្ទាយមានជ័យ កន្លងមកថ្មីៗនេះ បងស្រីម្នាក់បានឡើងបញ្ចេញយោបល់ថា “ខ្ញុំរៀនសូត្របានតិចតួចណាស់ ខ្ញុំមិនចេះដឹងអីច្រើនទេ តែខ្ញុំដឹងច្បាស់ណាស់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាគណបក្សល្អ និងមានយន្តការ៨ចំណុចអាចដោះស្រាយបញ្ហាជាតិយើងបាន។ ខ្ញុំដឹងតែប៉ុណ្ណឹងឯង!…”។

ពលរដ្ឋខ្មែរមិនបាច់ដឹងលើសនេះក៏បានដែរ ព្រោះអ្វីដែលបងស្រីដឹង ជាចំណុចគន្លឹះទាក់ទងការស្លាប់រស់របស់ជាតិយើង។ ចំណុចនេះពួកបណ្ឌិត បញ្ញាវ័ន្ត សិស្ស និស្សិត ព្រះសង្ឃ និងពលរដ្ឋខ្មែរ ជាច្រើនទៀតមិនទាន់ដឹងទេ បើពួគាត់ដឹងដូចបងស្រី នោះជាតិយើងនឹងថ្កើងថ្កានឆាប់រហ័ស៕

Loading...