វីដេអូ «ស្រឡាញ់គ្នាមិនគិតពីការរួមភេទ» បង្កភាពវិជ្ជមានដល់សង្គម ពិសេសស្រ្តីខ្មែរ (វីដេអូ)

Loading...

វីដេអូពាណិជ្ជកម្មបែបឈុតស្រើបស្រាល បានធ្វើឲ្យមានការទាក់ទាញអារម្មណ៍ទស្សនារហូតដល់លាន Views ត្រឹមតែជាង ១សប្ដាហ៍ប៉ុណ្ណោះ ដែលវីដេអូនេះគោលបំណងគឺផ្សព្វផ្សាយផលិតផល សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ និងសេរ៉ូមបំប៉នសក់ Huapusi ដែលហាក់ពេញនិយមទស្សនាវីដេអូនេះ ហើយក៏មានការបញ្ចេញមតិយោបល់ជាច្រើនរយ Comment ផងដែរ ដោយមានអ្នកបណ្ដាញសង្កមមួយចំនួនបានបន្ថែមបន្ថយពាក្យស្រើបស្រាលនៅក្នុង Comments ទាំងនោះបន្ថែមទៀត ។ វីដេអូនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមក្នុង Page ដែលមានឈ្មោះថា ផលិតករកង់រទេះ កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅកាលពី២សប្ដាហ៍មុន ។

ផលិតករកង់រទេះដែលដឹកនាំសាច់រឿងខ្លីប្រមាណជា ១០នាទី បានចេញវីដេអូឃ្លីបពាក់ព័ន្ធនឹងភាពស្រើបស្រាលប្ដីប្រពន្ធពីរនាក់ដែលមិនដែលរួមរាក់នឹងគ្នាសោះ ប៉ុន្តែប្រែជាខ្លាចមេបាកាច់ ក៏យល់ព្រមនឹងប្ដី ដោយសារតែការចាញ់បោកមិត្តភក្ដិរបស់ប្ដីខ្លួនបំភ័យ ។ ក្នុងខ្សែសាច់រឿងនេះពុំបានសម្ដែងពីសកម្មភាពរវាងប្ដីប្រពន្ធធ្វើអ្វីនោះទេ ប៉ុន្តែហាក់ដូចជាពុំសមរម្យសម្រាប់ក្មេងៗទស្សនានោះឡើយ ព្រោះវានឹងផ្ដល់ផលអវិជ្ជមានដល់មនុស្សជាច្រើននៅក្នុងសង្គមខ្មែរ ដែលរក្សារភាពថ្លៃថ្នូរសម្រាប់ស្រ្តីខ្មែរទូទៅ ។

គួរបញ្ជាក់ផងដែរថា តារាដែលសម្ដែងក្នុងវីដេអូជាស្រីនោះ មានឈ្មោះថាស្រីមុំ ដែលត្រូវបានស្គាល់ថាជាតារា Tik Tok ល្បីឈ្មោះ និងសំបូរអ្នកចូលចិត្តរូបនាង ដោយសារតែការប៉ិនប្រសប់ សម្ដែងពិសេសគឺតួកាចឆ្នាសជាដើម ។ ចុះចំណែកលោកអ្នកវិញ? តើយល់ថាវីដេអូនេះយ៉ាងណាដែរ? តើវីដេអូប្រភេទនេះផ្ដល់ផលវិជ្ជមានអ្វីខ្លះដល់សង្គម?

Loading...