សំណង់អាណាធិបតេយ្យ ក្លាយជាផ្ទះស៊ីម៉ង់ត៍យ៉ាងរឹងមាំ នៅលើផ្លូវសាធារណៈ

សំណង់អាណាធិបតេយ្យដែលត្រូវបានផ្ដិតយករូបភាពពី Google Maps ដែលមនុស្សជាច្រើនបានប្រតិកម្មយ៉ាងខ្លាំងទៅលើអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលគេស្គាល់ថាជាផ្លូវចូលឡឥដ្ឋ ដែលសំណង់នេះបានសាងសង់នៅលើផ្លូវធ្វើដំណើរដែលមានលក្ខណៈតូចចង្អៀត កាលពីឆ្នាំ២០១៣ កន្លងទៅ តែនាពេលថ្មីៗនេះសំណង់នេះបានប្រែក្លាយជាផ្ទះស៊ីម៉ង់យ៉ាងស្អាត និងរឹងមាំ ដោយគ្មានអាជ្ញាធរណាហ៊ានប៉ះពាល់នោះទេ ។

បើយោងទៅតាមបណ្ដាញសង្គម Facebook នាពេលថ្មីៗនេះ មានការប្រតិកម្មទៅលើសំណង់អាណាធិបតេយ្យមួយកន្លែងទំនងជាផ្ទះរបស់ជនជាតិវៀតណាម ដែលមករស់នៅលើទឹកដីខ្មែរ បានសាងសង់មកលើដងផ្លូវធ្វើដំណើរជាផ្ទះដ៏ស្អាត និងរឹងមាំជាស្រេច ក្រោយពីសង់ផ្ទះដែលហ៊ុំព័ទ្ធដោយសង្កសីចាស់ៗកាលពី ៥ ឆ្នាំមុន ដែលប្រភពបានមកពី Google Maps ។

ជាក់ស្ដែងប្រជាពលរដ្ឋបានធ្វើការរិះគន់ទៅលើអាជ្ញាធរនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យយ៉ាងខ្លាំង ក៏ព្រោះតែអាជ្ញាធរទាំងនោះទំនងបង្កលក្ខណៈឲ្យម្ចាស់លំនៅឋានដែលជាសំណង់អាណាធិបតេយ្យនោះ ធ្វើការសាងសង់អាគារស្នាក់នៅផ្ទាល់ខ្លួននៅលើទឹកដីខ្មែរ ហើយថែមទាំងសាងសង់លើផ្លូវធ្វើដំណើរតូចចង្អៀតរបស់ប្រជាពលរដ្ឋខ្មែរទៅវិញ ៕

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក

About ខ្មែរ អ្នកអាន 18 Articles
"ខ្មែរអ្នកអាន" គឺជាសារព័ត៌មានឯករាជ្យមួយ ដែលបង្កើតឡើងដើម្បីប្រមូលព័ត៌មានដែលចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាខេមរៈភាសា ។ យើងក៏បានបង្កើតសារព័ត៌មាននេះជាភាសាអង់គ្លេសផងដែរ ដែលបរទេសអាចស្វែងយល់បាន Khmer Readers - English ដែលពួកគេអាចស្វែងយល់ផងដែរ ។