មហាមិត្តសាមគ្គីមឺុនឆ្នាំនាំគ្នារាំយ៉ាងសប្បាយ ដូចមិនខ្វល់ពីរឿងបាត់ដីអីតិច

បើទោះជាស្ថានការណ៍ស្រុកខ្មែរពេលនេះមើលទៅហាក់ដូចជាស្ងៀមស្ងាត់បន្តិចក៏ពិតមែន តែទោះយ៉ាងណាប្រជាពលរដ្ឋនៅតែជួបការលំបាកច្រើន ជួបរឿងអយុត្តិធម៌ក្នុងសង្គម មានការរំលោភយកដីធ្លីជាដើម ដូចថ្មីៗនេះកើតចំលើដីឯកឧត្តម ទៀ វិចិត្រ ជាដើម។ ហើយអីឡូវគឺល្បីកក្រើកខ្លាំងបញ្ហាចិនគ្រប់ទីកន្លែងពិសេសនៅតំបន់ក្រុងព្រះសីហនុ ល្បីខ្លាំងមែនទែនរហូតដល់មានពាក្យថានៅតំប់ចិនខេត្តព្រះសីហនុបើមិនបុកជល់ឫវាយដំច្រំធាក់ទើបជារឿងចំឡែក។ សង្ឃឹមថាបងប្អូនមិនភ្លេចពីរមហិច្ឆិតាប៉ុនប៉ងលេបយកទឹកដីពីសំណាក់ជនបរទេសមកលើប្រទេសយើងទេ ក្នុងវីដេអូនេះអាចអោយបងប្អូនយល់បានខ្លះពីសភាពការណ៌ក្នុងប្រទេសយើង មិនត្រឹមតែខាងលិចទេគឺមានទាំងខាងកើតផងដែរ។ មានតែប្រជាពលរដ្ឋខ្មែរទេដែលអាចសំរេចជោគវាសនាប្រទេសនេះបាន។

 

បញ្ចេញមតិយោបល់អ្នក