បាត់បង់ឪពុកជាទីស្រឡាញ់ ក្នុងថ្ងៃអាពាហ៍ពិពាហ៍នាងបានយករូបថតឪពុក

បាត់បង់ឪពុកជាទីស្រឡាញ់ ក្នុងថ្ងៃអាពាហ៍ពិពាហ៍នាងបានយករូបថតឪពុកមកអោបរាំជាមួយ ដោយសេចក្តីនឹករលឹកលោកអ្នកមានគុណជាខ្លាំង។ មិនថានរណាៗទេលើពិភពលោក ពួកគេសុទ្ធសឹងតែមានគ្រួសារ តែមានគ្រួសារខ្លះកំព្រាឪពុក គ្រួសារខ្លះកំព្រាម្តាយ ហើយគ្រួសារខ្លះកំព្រាទាំងឪពុកទាំងម្តាយ។ ពេលដែលកូនធំឡើងដឹងក្តីកាលណាហើយពួកគេបានដឹងថាខ្លួនកំព្រា គឺពួកគេមិនសប្បាយចិត្តទេ ពេលដែលបាត់បង់មនុស្សជាទីស្រឡាញ់ពួកគេមានអារម្មណ៍ថាឯកាណាស់ ពួកគេចង់មានទាំងឪពុកមានទាំងម្តាយ ដើម្បីរស់ជុំគ្រួសារក្នុងភពផែកដីដ៏ល្វឹងល្វើយមួយនេះ។ តែពេលខ្លះមច្ចុរាជមិនត្រាប្រណីទេ មច្ចុរាជបានផ្តាច់សង្ខារលោកអ្នកដ៏មានគុណចំពោះកូនៗអោយព្រាត់ទៅឆ្ងាយលែងត្រលប់…។

ក្នុងវីដេអូមួយនេះអាចអោយបងប្អូនបានឃើញច្បាស់ពីក្មេងស្រីម្នាក់ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង។ នាងបានបាត់បង់ឪពុកជាទីស្រឡាញ់របស់នាង នាងបានយករូបថតឪពុករបស់នាងមកអោបយំហើយរាំជាមួយរូបថតឪពុក ព្រោះតែក្តីស្រឡាញ់ដែលឪពុកនាងបានផ្តល់អោយនាង ទើបធ្វើអោយនាងមិនអាចបំផ្លេចឪពុករបស់នាងបាន។ ដោយទឹកចិត្តនៃក្តីស្រឡាញ់ដែលនាងមានចំពោះឪពុកនិងទ្វើរដែលនាងកំពុងពេលនេះ បានធ្វើអោយមហាជនដែលនៅជុំវិញទីនេោះម្នាក់ៗមានអារម្មណ៍ក្តុកក្តួល។ ពិភពលោកនេះមានសភាពល្វឹងល្វើយហើយពិតជាសាហាវណាស់ កូនចង់រស់ជុំគ្រួសារក្នុងភាពកក់ក្តៅមានឪពុកមានម្តាយពេញមួយជីវិតក៏មិនបានដែរ! អស់អោពិភពលោកដ៏សែនឯកោអើយ! ហេតុអីអ្នកកំណាចម្លេះ?

បញ្ចេញមតិយោបល់អ្នក