ជំនឿបែបសាសនាមួយនេះមើលទៅហាក់ដូចជាទង្វើរប្រល័យពូជសាស្ត្រចឹង

សាសនាលើលោកទាំងឡាយមានច្រើនអនេក គ្រប់ប្រទេសទូទាំងពិភពលោកគឹមិនថាប្រទេសណាណាទេ គឺតែងតែមានសាសនារបស់ពួកគេ ហើយពលរដ្ឋភាគច្រើននៃប្រទេសនីមួយៗគឺគេជឿលើសាសនារបស់ពួកគេ ហើយក៏មានមនុស្សជាច្រើនដែរ ដែលពួកគេមិនជឿលើសាសនា មានមួយភាគតូចមិនជឿលើសាសនាដែរ តែជាអ្នកដែលជឿលើការពិចារណារកហេតុផលដ៏ត្រឹមត្រូវដោយមិនប្រកាន់ពូជសាស្រ្តឫប្រកាន់សាសនា។

សាសនាលើលោកមានច្រើនណាស់ រហូតអ្នកខ្លះមានជំនឿលើព្រះរបស់ពួកគេខ្លាំងពេក ហ៊ានសម្លាប់ឪពុកម្តាយឫសំលាប់សាច់ញាត្តិរបស់ខ្លួនដើម្បីបូជាព្រះរបស់ពួកគេ។ ហើយក្នុងវីដេអូនេះក៏ជាការធ្វើពិធីបែបសាសនារបស់ពួកគេដែរ គឺមើលទៅមានលក្ខណៈសាហាវគួអោយខ្លាច តែដោយសាពួកគេមានជំនឿលើព្រះរបស់ពួកគេថាធ្វើចឹងទៅព្រះគេនឹងជួយអោយបានអ្វីមួយ ដូច្នេះហើយទើបពួកគេហ៊ានធ្វើទង្វើរដ៏ឆ្កួតលីលាមួយនេះ។

ខុសពីមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដាច់ស្រឡះ ដែលព្រះអង្គបានផ្តល់មេរៀនត្រាស់ដឹងសំរាប់ជីវិត គឺជាមេរៀនរួចរំដោះទុក្ខ ជាមេរៀនមានលក្ខណៈពិសេសដែលផ្អែកលើហេតុផលដ៏សមរម្យ សំរាប់យកមកត្រិះរិះពិចារណាបាន ជាមេរៀនមានប្រយោជន៍ក្នុងបច្ចុប្បន្ននិងអនាគត ព្រះអង្គជាកំពូលមនុស្សលើមនុស្ស។

បញ្ចេញមតិយោបល់អ្នក