បុរសជនជាតិឥណ្ឌាម្នាក់នេះគោរពបូជាលោកTrumpថាជាព្រះរបស់គាត់

បុរសជនជាតិឥណ្ឌាម្នាក់នេះបានគោរពបូជាលោក Donald Trump ថាជាព្រះដែលគួដល់ការធ្វើសក្ការៈរបស់គាត់។​ Bussa គាត់បានដាក់រូបថតលោកដូណាល់ត្រាំជារៀងបញ្ឈរនៅក្នុងអាសនៈ ហើយធ្វើការបូជាបែបពីធីសាសដែលគាត់ក្នងការដែលគាត់យកលោកត្រាំជាព្រះ។ Bussa គាត់បានធ្វើនេះអស់រយៈពេល៣ឆ្នាំកន្លងមកហើយ គាត់បានធ្វើការគោរពបូជាដូច្នេះជារៀងរាល់ថ្ងៃមិនដែលខកខានថ្ងៃណាមួយឡើយ។ មិនតែប៉ុណ្ណោះគាត់ថែមទាំងបានបញ្ចុះបញ្ចូលអ្នកជិតខាងរបស់គាត់អោយធ្វើរឿងដូចគាត់ផងដែរ​ ដែលយកលោក Donald Trump មកធ្វើជាព្រះដែលគួដល់ការការធ្វើសក្ការៈបូជា។

Bussa លុតជង្គង់នៅហ្នឹងមុខរូបថតលោក Trump ដែលស្ថិតក្នុងអាសនៈសក្ការៈរបស់គាត់ដោយយល់ថាលោកត្រាំជាព្រះ។ Bussa គោរពលោកTrumpខ្លាំងណាស់ គ្មានអ្នកណាម្នាក់សូម្បីតែឪពុកម្តាយរបស់គាត់ មិនអាចបញ្ឈប់គាត់អោយឈប់ធ្វើរឿងអបិយជំនឿដូច្នេះបានឡើយ ព្រោះគ្រួសាររបស់គាត់គ្មានជំនឿលើអ្វីដែលBussaកំពុងធ្វើឡើយ ដោយចង់យកគាត់ទៅអោយពេទ្យចិត្តសាស្ត្រដើម្បីពិនិត្យមើលទៀតផង។

Bussa គាត់បានផ្តល់បទសម្ភាសថា អ្នកផ្ទះដែលជាក្រុមគ្រួសាររបស់គាត់ព្រមទាំងអ្នកភូមិបានថាគាត់ជាមនុស្សឆ្កួត Bussa បានប្រាប់ទៅពួកគេវិញថា គាត់មិនឆ្កួតទេ ហើយក៏មិនចង់ទៅអោយពេទ្យចិត្តសាស្ត្រពិនិត្យដែរ ព្រោះBussaបានយកលោកត្រាំជាព្រះទៅហើយ Bussaបន្តរថាគាត់មិនខ្វល់អំពីការនិយាយអ្វីដែលអ្នកជិតខាងនិងគ្រួសារគាត់និយាយឡើយ ព្រោះលោកTrumpគឺជាព្រះស្ថិតក្នុងបេះដូងរបស់គាត់ ហើយគាត់ចូលចិត្តលោកត្រាំខ្លាំងណាស់ ដូច្នេះហើយលោកTrumpគួដល់ការគោរពសក្ការៈខ្លាំងណាស់។

Bussa តែងតែយករូបថតលោកត្រាំទៅតាមខ្លួនគ្រប់ទីកន្លែងដើម្បីធ្វើការគោរពបូជា មិនថាទៅទីណាណាទេសូម្បីតែហាងទំនិញ ឫក៏ទៅតាមទីវាលផ្សេងៗដូចជាវាលស្រែជាដើមគឺគាត់យកទៅតាមខ្លួនរហូត វត្ថមានរូបថតលោកត្រាំត្រូវBussaដាក់ជាប់តាមខ្លួនជានិច្ច។ Bussaពេលនេះគាត់មានគម្រោងចង់សាងសង់កន្លែងធ្វើសក្ការៈបូជាលោកត្រាំអោយបានធំជាងមុន ហើយគម្រោងសាងសង់អាចនិងរួចជាស្ថាពរក្នុងរយៈពេល៦ខែក្រោយ។ ពិតប្រាកដណាស់គឺBussaគាត់ចង់បង្កើតជាសាសនាថ្មីមួយទៀតដោយយកលោកត្រាំធ្វើជាព្រះ។ បញ្ជាក់Bussaគឺជាជនជាតិឥណ្ឌា!

Credit: Daily Mail

បញ្ចេញមតិយោបល់អ្នក