អ្នកដែលបើកឡានបុកមនុស្សចំណាស់ម្នាក់ដោយចេតនាត្រូវបានរកឃើញ

ខាងសមត្ថិកិច្ចបានវែករកមុខអ្នកដែលបានបើកឡានជាន់បុរសចំណាស់ម្នាក់ដោយចេតនាឃើញហើយពេលនេះ។ កាលពីសប្តាហ៍មុនវីដេអូនៃរថយន្ត SUV ដែលកំពុងបើកបរជាន់លើបុរសចំណាស់ម្នាក់ ត្រូវថតបានដោយកាមេរ៉ាសុវត្ថិភាព ហើយបានចុះផ្សាយនៅលើទូរទស្សន៍ CCTV ដែលធ្វើអោយមហាជនមានការខឹងសម្បាយ៉ាងខ្លាំង។ វីដេអូដែលបានបង្ហាញកាមេរ៉ាសុវត្ថិភាពពីដំណើរដើមតូងដែលមនុស្សចាស់កំពុងឈរនៅកណ្តាលផ្លូវរ៉េរ៊ាៗនៅហ្នឹងមុខឡាន បណ្តាលអោយអ្នកបើកឡានខឹងយ៉ាងខ្លាំង។

នៅពេលដែលរថយន្តSUVនោះបានមកដល់ បរុសចំណាស់ម្នាក់នោះមិនព្រមដើរអោយលឿនទៅកៀនទេ បរុសចំណាស់នោះហាក់ដូចជាកំពុងរាំឌឺដងទៀតផង មុននឹងគាត់ដើរចេញពីមុខឡាន ហើយពេលនោះអ្នកបើករថយន្តម៉ាកSUVក៏បើកជាន់ពីលើបុរសចំណាស់ម្នាក់នោះទៅ។ ក្រោយកើតហេតុមានអ្នកលេងហ្វេសបុកម្នាក់មានឈ្មោះថា Margie Reyes បានផុសអំពីបញ្ហានេះព្រមជាមួយរូបថតពីរសន្លឹក។

រូបថតដែលបានចុះផ្សាយនោះគឺជាLicenseបើកបរព្រមទាំងរូបថតរបស់ជនល្មើសផ្ទាល់ គ្រាន់តែផុសមិនទាន់បានយូរប៉ុន្មានផងក៏ស្រាប់តែក្រុមសម្ថតិច្ចក៏យកទៅចែកចាយបន្ថែម។ ទន្ទឹមនឹងនេះដែរជនរងគ្រោះដែលត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះថា Raymundo បានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ដោយចៅហ្វាយក្រុងPateros ហើយជនរងគ្រោះត្រូវបានគេនាំទៅកាន់កន្លែងសំរាកមើលថែយ៉ាងម៉តហ្ចត់។

ចំពោះពណ៌មានដែលបានបង្ហោះចែកចាយតាមទំព័រហ្វេសបុកត្រូវបានមហាជនComment ពីចេតនាដ៏អាក្រក់របស់ម្ចាស់ឡានដែលបានធ្វើទៅលើបុរសចំណាស់នោះ។ អ្នកលេងបណ្តាញសង្គមក៏បានCommentទៀតថា ហេតុអីពេលនោះមនុស្សជាច្រើនមិនព្រមបញ្ចូនបុរសចំណាស់ម្នាក់នោះទៅពេទ្យភ្លាមៗ បណ្តោយទុកគាត់ចោលអោយដេកនៅលើដីទាំងដែលមានរបួស គួណាស់តែជួយយកគាត់ទៅពេទ្យផង។