កុំច្រឡំថា… ទារកនេះកំពុលតែចាប់ផ្តើមរៀនហែលទឹកដោយខ្លួនឯងទេ

ទារកនេះបានចាប់ផ្តើមហែលទឹកដោយខ្លួនឯង នាងមានអាយុត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្មេងតូចនេះអាចដឹងពីរបៀបហែលទឹកដោយខ្លួនរបស់គេផ្ទាល់ នេះជាដុងមកពីកំណើតរបស់នាងផ្ទាល់ នាងហែលទឹកបានយ៉ាងល្អគឺបង្វិលចុះបង្វិលឡើងដោយឆ្អឹកខ្នងដ៏ទន់របស់នាង នាងតូចហែលបង្វិលខ្លួនប្រៀបបានមច្ឆា។ តាមការពិតម្តាយរបស់នាងតូចនេះចង់អោយនាងរៀនហែលទឹកតាំងតែពីអាយុមិនទាន់ដល់១ឆ្នាំមកម្លេះ ព្រោះចង់អោយកូនរបស់នាងអាចលេងទឹកក្នុងភាពស្ទាត់ជំនាញ ព្រោះកីឡាហែលទឹកជាជំរើសទី១ដែលនាងចង់អោយកូនរបស់នាងចេះវាអោយបាន។

បើតាមសេចក្តីនែនាំពីអ្នកជំនាញបានពន្យល់ប្រាប់នាងថា ក្នុងការរៀនហែលទឹកសម្រាប់ទារក គឺមិនអាចរៀនអាយុក្រោម៦ខែបានទេព្រោះប្រឈមមុខនិងអាត្រាមរណៈខ្ពស់ ដើម្បីសុវត្ថិភាពខ្ពស់ត្រូវតែមានអាយុលើសពី៦ខែទើបអាចអោយរៀនហែលទឺកបាន។ នៅក្នុងសង្គមបរទេសពួកគេមានការយល់ដឹងខ្ពស់អំពីរឿងអ្វីៗដែលពួកគេកំពុងប្រឈមមុខថានិងធ្វើវា ពួកគេបានពិគ្រោះយ៉ាងល្អិតល្អន់ជាមួយអ្នកជំនាញរបស់ពួកគេ អ្នកជំនាញរបស់ពួកគេគឺមានបទពិសោធន៍ខ្ពស់ដែលអាចជាទីពឹងដល់ប្រជាពលរដ្ឋស្រុកគេខ្លាំងណាស់ ដោយផ្អែកលើការជួយយកចិត្តទុកដាក់ផ្តល់ទំនុកចិត្តជាចំបង…។ល។

Credit: Daily Mail

បញ្ចេញមតិយោបល់អ្នក