រឿងចម្លែក គ្មាន២លើលោក! តើបងប្អូនធ្លាប់ឃើញទឹកហូរឡើងលើដែរឬទេ?

វាពិតជារឿងមួយដែលយើងមិនធ្លាប់បានឃើញទាល់តែសោះក្នុងមួយជីវិតរបស់យើង។ ជាធម្មតា ទឹកវាមិនដែលហូរពីទីទាប ទៅកាន់ទីខ្ពស់ឡើយ គឺវាមានតែហូរពីទីខ្ពស់ទៅកាន់ទីទាប។ នៅក្នុងវីឌីអូដែលយើងបានឃើញនេះគឺហាក់បីដូចជាការកែច្នៃរបស់អ្នកថតអញ្ចឹង(Edit) តែបើយើងពិនិត្យមើលពីក្បាលដំបូង គឺយើងឃើញមនុស្សដែលកំពុងតែមើលទឹកធ្លាក់នោះ មានសភាពលក្ខណៈធម្មតា។

បើតាមវិទ្យាសាស្ត្រ បាតុភូតនេះ កើតឡើងដោយសារតែកន្លែងទឹកធ្លាក់នោះជាជញ្ជាំងភ្នំដែលខ្ពស់ខ្លាំង ហើយជាជញ្ជាំងដែលទាល់និងតូចសម្ពាធខ្យល់នៅតំបន់នោះខ្ពស់ ដូច្នេះពេលដែលខ្យល់បក់មកពីឆ្ងាយទីកន្លែងទូលាយប្រមូលផ្តុំគ្នាមកដល់ជញ្ជាំងភ្នំដែលតូចហើយទាល់នេះ ខ្យល់មិនអាចបន្តដំណើរទៅមុខដោយទំលុះជញ្ជាំងភ្នំបានឡើយ អ៊ីចឹងហើយខ្យល់ក៏ច្រាលឡើងលើ។ ដោយកម្លាំងខ្យលខ្លាំង ហើយទឹកធ្លាក់តិចៗ ធ្វើឲ្យកម្លាំងខ្យល់ខ្លាំងជាងទម្ងន់ទឹកធ្លាក់ ដែលជាហេតុនាំឲ្យទឹករសាត់ជាចំហាយទឹកឡើងទៅលើវិញ ឬហៅថាហូរបញ្ច្រាស៕

ប្រភព៖ Facebook


បញ្ចេញមតិយោបល់អ្នក