ករណីទ្វារដែករលំសង្កត់មនុស្សស្លាប់​ អ្នកប្រើរទ្វារដែកធំៗ​សូមប្រុងប្រយ័ត្នផង​

អ្នកប្រើរទ្វារដែកធំៗ​សូមប្រុងប្រយ័ត្នផង​ ករណីទ្វារដែករលំសង្កត់មនុស្សស្លាប់ រឿងរាវបញ្ហាក្នុងលោកអ្វីៗក៏អាចកើតឡើងបានដែរ តែក្នុងមួយប្រព្រិចភ្នែកប៉ុណ្ណោះ គឹវាអាចឆក់យកអាយុជីវិតរបស់អ្នកបាន ពេលខ្លះអ្នកមិនបានប្រុងប្រយ័ត្ន តែពេលខ្លះទោះជាប្រុងប្រយ័ត្នហ់ើយ នៅតែមានបញ្ហាកើតឡើងទៀត។

រឿងខ្លះវាបំរុងនឹងកើតគឺវាត្រូវតែកើត បើទោះជាខំការពារយ៉ាងណាក៏នៅតែមិនជាប់ តួយ៉ាងដូចបុរសម្នាក់នេះក្នុងវីដេអូ គាត់ត្រូវទ្វារដែកធំរលំសង្កត់ ដែលបណ្តាលអោយគាត់បាត់បង់អាយុជីវិតភ្លាមៗ មូលហេតុមកពីមិតភ័ក្តរបស់គាត់ខ្វះការប្រុងប្រយ័ត្ន ចុះពីលើឡានទាំងឡានមិនទានបានពន្លត់ម៉ាសុីន ថែមទាំងមិនដោះលេខអាយែទៀត

ម្នាក់ៗភ័យស្លន់ស្លោរកវីធីទប់ឡាន ហើយឡានថយទៅបុកប៉ះនឹងទ្វារដែក ជាអកុសលបុរសដែលជាជនរងគ្រោះនៅខាងក្រោយឡាន គាត់ត្រូវបានទ្វារដែករលំសង្កត់ បណ្តាលអោយបាត់បង់អាយុជីវិត។ តែទោះយ៉ាងបងប្អូនក៏នៅតែត្រូវការប្រុងប្រយ័ត្នខ្ពស់ដ៏ដែល ព្រោះមានតែការប្រុងប្រយ័ត្ននេះតែមួយគត់ដែលអាចបញ្ចៀសនូវគ្រោះភ័យអាសន្នផ្សេងៗ គ្មានវិធីណាល្អលើសការប្រុងប្រយ័ត្ននេះទេ។

 

បញ្ចេញមតិយោបល់អ្នក