ផ្ទុះការរិះគន់ ក្រោយកញ្ញា ធី សុវណ្ណថា ថាខ្លួន ស្រក់ទឹកភ្នែករាល់ពេល ជួបសម្ដេច ហ៊ុន សែន

អតីតសកម្មជនឆ្នើមរបស់បក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋ ពិសេសអតីតអ្នកគាំទ្រសង្គ្រោះជាតិទាំងឡាយមិនអាចបំភ្លេចបាន គឺកញ្ញាធី សុវណ្ណថា ដែលពេលនេះបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងចង់បានអ្វីៗតាមដែលខ្លួននាងប៉ង ហើយនាពេលថ្មីៗនេះ នាងបានសរសេរលើបណ្ដាញសង្គម ព្រមទាំងដាក់រូបភាពយំខ្សឹកខ្សួលថា ខ្លួនពិតជាមិនអាចទប់ទឹកភ្នែកបានឡើយរាល់ពេលជួបសម្ដេចតេជោ ហ៊ុន សែន ។

កញ្ញា ធី សុវណ្ណថា ដែលធ្លាប់ក្លាយជាវីរៈនារីសង្គ្រោះជាតិផងដែរនោះ ឥឡូវបានមានការសោកស្ដាយចំពោះកំហុសរបស់នាង ដែលបានបង្កើតកំហុសពីអតីតកាលទៅលើរដ្ឋាភិបាលបច្ចុប្បន្ន ក៏ដូចជាទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផងដែរ ដោយនាងបានសរសេរយ៉ាងដូច្នេះថា ៖

ក្នុងឱកាសខួបកំណេីត​ ៦៩ឆ្នាំ
នាងខ្ញុំ​ សូមគោរពជូនពរ សម្តេចតេជោ
មានសុខភាពល្អ​ ជោគជ័យគ្រប់ភារៈកិច្ច​

រាល់ពេល​ នាងខ្ញុំបានជួបសម្តេចតេជោ
នាងខ្ញុំមិនអាច​ ទប់ទឹកភ្នែកបានទេ
-​ ខ្ញុំសោកស្តាយ​ ចំពោះ​កំហុសអតីតកាលរបស់ខ្ញុំ​
-​ ខ្ញុំបានទទួលការអនុគ្រោះ​ ក្តីមេត្តាដ៏ធំធេងពីសម្តេច
-​ ខ្ញុំបានឃេីញ​ សម្តេចខិតខំប្រឹងប្រែង​ ស្នេីរាល់ថ្ងៃ​
ទាំងថ្ងៃយប់​ រងាក្តៅ​ ញេីសហូរជោគខ្លួន ធ្វេីដំណេីរ
គ្រប់ច្រកល្ហក​ ក្នុងនិងក្រៅប្រទេស​ ខិតខំក៏សាង
សេដ្ឋកិច្ចជាតិ​ និងប្រជាជនកាន់តែរីកចំរេីន​
កំចាត់មន្ត្រីខិលខូច​ កែទម្រង់ដឹកនាំប្រទេសជាតិ
កាន់តែប្រសេីរ​ មានសុខសន្តិភាព​

គុណូបការៈ​ដ៏ធំធេង​ របស់សម្តេចតេជោ​ ហ៊ុន​ សែន​
នាងខ្ញុំ​ ជាយុវជនជំនាន់ថ្មី​ សម័យក្រោយសង្គ្រាម​
ចងចាំ​ ដឹងគុណ​ ជានិរន្ត​

សម្តេច​តេជោ​ ហ៊ុន​ សែន​
គឺជាព្រះរស់​ នៃប្រជាជនខ្មែរគ្រប់គ្នា​

សំណេរកញ្ញា ធី សុវណ្ណថា នៅលើបណ្ដាញសង្គមដែលមានអ្នក Follow ជិត ២លាននាក់

ប្រភព ៖ Thy Sovantha FB

បញ្ចេញមតិយោបល់អ្នក