មីល្ពៅកំពុងល្បី ឥឡូវមីម្រះ និងមីឆៃថាវក្រហមក៏មានដែរ កូនខ្មែរអាចធ្វើបាន

មីល្ពៅកំពុងពេញនិយមនិងមានច្រើនបន្ដបន្ទាប់ ស្រាប់តែឥឡូវមានការធ្វើមីម្រះ និងមីឆៃថាវក្រហមបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកទៀតហើយ ដែលនេះមិនមែនជាប្រធានបទថ្មីឡើយ គឺជាប្រធានបទចាស់ទៅវិញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រកែកគ្នា គាំទ្រមីល្ពៅអ្នកបាត់ដំបង ។

ពាក់ព័ន្ធនឹងមីម្រះ និងមីឆៃថាវក្រហមនៅពេលនេះ វាពិតជាគួរឲ្យអស់សំណើចផង គួរឲ្យមោទនភាពផង ដែលកូនខ្មែរមួយចំនួនចេះពីរបៀបធ្វើមីទាំងនេះដោយដៃ ដោយពួកគេគ្រាន់តែធ្វើដើម្បីហូប និងបង្ហោះលេងប៉ុណ្ណោះ មិនបានធ្វើជាការវិនិយោគអ្វីជាអ្វីនោះឡើយ ។

ដោយឡែកផងដែរ ខណៈមីល្ពៅបាត់ដំបង និងមីល្ពៅខេត្តត្បូងឃ្មុំខាងស្រុកមេមត់ ត្រូវបានអ្នកសារព័ត៌មានមួយចំនួនចុះផ្សាយលើកដំកើង និងបណ្ដុះបង្អាប់លើគំនិតចង់មានបាន ក៏ប្រែក្លាយជាការសាបរលាបទៅវិញ បន្ដិចម្ដងៗ ហាក់ដូចជាធ្វើឲ្យអ្នកធ្វើមីល្ពៅខេត្តបាត់ដំបងមានអារម្មណ៍ស្ដាយក្រោយដែលខ្លួនមិនបានដាក់វិនិយោគទៅលើផលិតផលមីល្ពៅនោះ នៅក្នុងក្រុមហ៊ុនណាមួយ ។

ប្រភព ៖ Facebook