ចំប៉ីខ្មៅ ចេញមុខសុំទោស បន្ទាប់ពីដៀលខ្មែរទាំងមូល ថាពូជបាត់ដី (វីដេអូ)

ចំប៉ីខ្មៅ បានចេញវីដេអូសុំទោសជាសាធារណៈនៅលើបណ្ដាញសង្គម Facebook បន្ទាប់ពីបង្ហោះវីដេអូជេរប្រមាថទូទៅដល់ពលរដ្ឋខ្មែរផ្សេងទៀត ខណៈខ្លួនត្រូវបានបុរស៣នាក់មិនស្គាល់អត្តសញ្ញាណលួចខោកក្បាលទាំងយប់នាពេលថ្មីៗនេះ ដែលទំនងនៅទីក្រុងភ្នំពេញ មុខព្រះបរមរាជវាំង (វីដេអូ)។

ខាងក្រោមនេះជាវីដេអូដែលជេរប្រមាថទៅកាន់ខ្មែរទាំងមូល ៖

ដោយសារអារម្មណ៍ឆេវឆាវមួយពេល ដែលត្រូវយុវជនមិនស្គាល់អត្តសញ្ញាណលួចខោកក្បាលទាំងយប់ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៩ ចំប៉ីខ្មៅដែលត្រូវមហាជនស្គាល់ថាជាមនុស្សភេទទី៣មាត់ដាច  បានធ្វើការជេរប្រទេចយុវជនទាំងនោះ និងបានឈានទៅដល់ការជេរដល់មនុស្សខ្មែរទូទៅថាពូជបាត់ដី ហើយក៏បាន ធ្វើការបង្ហោះចែកចាយតៗគ្នា រហូតដល់មានអ្នកលេងបណ្ដាញសង្គមខ្លះ ធ្វើការប្រកាសរកបុរសទាំង ៣ ដែលបានខោកក្បាលចំប៉ីខ្មៅរូបនេះ ឲ្យរង្វាន់ទៀតផង ។

ការបង្ហោះចែកចាយតៗគ្នានេះបានធ្វើឲ្យមហាជនមានការមិនពេញចិត្ត និងខឹងសម្បារជាខ្លាំងចំពោះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចំប៉ី ខ្មៅនេះ ដែលឈានទៅដល់ការបង្កើតសត្រូវជាច្រើនបន្ថែមទៀត ។ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ដែលបានឃើញវីដេអូនេះ ចង់ប្ដឹងថែមទៀត ដែលជាហេតុធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ចំប៉ី ខ្មៅនេះ ចេញមុខសុំទោសនៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០ ៈ ២៥នាទីព្រឹក នៅលើទំព័រ Facebook Page របស់ខ្លួន ។