ចំណីអាហារវៀតណាមក្លែងក្លាយជាច្រើនត្រូវបានរកឃើញ…

តាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថាផលិតផល ដែលផលិតនៅប្រទេសវៀតណាមគឺសំបូរទៅដោយផលិតក្លែងក្លាយជាច្រើន ហើយជាផលិតផលក្លែងក្លាយត្រូវបាននាំចូលមកប្រទេសកម្ពុជាគ្រប់រូបភាពជាច្រើន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំងដល់ប្រជាជនកម្ពុជាជាពិសេសក្មេងក្មេងតែម្តង។ ទូរទស្សន៍វៀតណាមមួយបានចុះផ្សាយអំពីផលិតផលដែលជនជាតិវៀតណាមផលិតនៅក្នុងស្រុក បានផ្សាយឲ្យប្រជាជនវៀតណាមទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ មុននិងទិញ អោយមើល beast ស្លាកសញ្ញានិងផលិតផលក្រុមហ៊ុនពិសេសលេខកូដរបស់ប្រទេស ឬលេខកូដរបស់ក្រុមហ៊ុន ។

ទូរទស្សន៍ THVL2 របស់វៀតណាម បានចុះផ្សាយនិងណែនាំពីផលិតផលក្លែងក្លាយនិងផលិតផលពិត ហើយបានចុះទៅថតទីតាំងកន្លែងផលិតផ្ទាល់តែម្តងរបស់ ក្រុមហ៊ុនក្លែងក្លាយរបស់វៀតណាម ដែលផលិតនាំចូលទៅកាន់ប្រទេសដែលអាចនាំចូលបានជាពិសេសប្រទេសកម្ពុជាយើងតែម្តង នេះជារឿងដែលយើងត្រូវប្រុងប្រយ័ត្នខ្លាំងបំផុតសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។

សម្រាប់យើងជាប្រជាជនធម្មតាយើងមិនបានដឹងឡើយថា ផលិតផលណាក្លែងក្លាយ ផលិតផលណាពិតប្រាកដនោះទេ ពីព្រោះយើងមិនមែនអ្នកជំនាញខាងពិនិត្យរបស់របរទាំងអស់នោះគឺមានតែគយឬអ្នកជំនាញខាងពិនិត្យផ្នែកសុខភាពទេបានជាអាចដឹងថារបស់នេះក្លែងក្លាយរបស់នោះពិតប្រាកដ។ ដូច្នេះមានតែការប្រុងប្រយ័ត្ន ការមើលឲ្យបានខ្ពស់បំផុតជាពិសេសមុននឹងទិញត្រូវមើលទីតាំងកន្លែងលក់ មើលកាលបរិឆ្ឆេត ព្រោះវាអាចហួស ថ្ងៃកំណត់របស់ផលិតផលនោះក៏ថាបាន។

សូមបងប្អូនទស្សនាវីដេអូជាក់ស្តែងទាំងអស់គ្នាអំពីទីតាំង ផលិត ចំណីអាហាររបស់វៀតណាមដែលគ្មានភាពច្បាប់ហើយសុទ្ធតែរបស់ក្លែងក្លាយនឹងនាំឲ្យប៉ះពាល់សុខភាពទាំងអស់។ មើលហើយគួរឲ្យខ្លាចខ្លាំងណាស់ វាពិតណាស់បើយើងបានហូបរបស់ទាំងនោះនឹងធ្វើឲ្យយើងមានជំងឺកាន់តែច្រើននៅក្នុងខ្លួន ជាទូទៅប្រជាជន កម្ពុជាយើង មិនសូវជាសម្បូរអ្នកមានធូរធារនោះទេហើយ អ្នកដែលទិញផលិតផលរបស់វៀតណាម គឺសម្បូរតែប្រជាជនដែលក្រីក្រមិនសូវមានថវិកាច្រើន  វាជាហេតុនាំឲ្យប្រជាជនយើងបង្ករជម្ងឺកាន់តែច្រើននៅក្នុងប្រទេសយើង ។ សូមចែករំលែកអោយបានច្រើនផង!

 ប្រភព៖ ហ្វេសបុក

បញ្ចេញមតិយោបល់អ្នក