ហួសហេតុ ខឹងរឿងកង់ បែរជាទៅវាយលោកតាចំណាស់វិញ…

បុរសម្នាក់មានបញ្ហាស្មុកស្មាញរឿងកង់មួយគ្រឿង តែគេមិនព្រមដោះស្រាយរឿងកង់របស់គេទេ បែរជាបង្កបញ្ហា បង្កឲ្យមានរបួសស្នាម ទៅកាន់លោកតាចំណាស់ម្នាក់ ដែលកំពុងដើរនៅតាមផ្លូវ បុរសម្នាក់នោះខឹងខ្លាំងនិងកង់របស់ខ្លួនមានបញ្ហា ក៏បែរជាទៅលោតធាក់លោកតាចំណាស់មួយជើង ហើយពេលដែលោកតាវ័យចំណាស់នោះដួលគាត់ក៏វាយថែមទៀត យកឈើច្រត់មកវ៉ៃលើដងខ្លួនលោកតាចំណាស់យ៉ាងខ្លាំង មើលទៅហាក់បីដូចជាគាត់ខឹងខ្លាំងណាស់ចំពោះលោកតាវ័យចំណាស់ម្នាក់នោះ។

ទង្វើរបែបនេះគឺជាទង្វើរអាត្មានិយមខ្លាំងបំផុត កុំតែបានបុរសម្នាក់មកទាន់ កុំអីលោកតាអាចហ្នឹងបាត់បង់ជីវិតដោយសារកំហឹងរបស់បុរសម្នាក់នោះក៏ថាបាន។  ព្រោះមើលតាមកំហឹងរបស់បុរសនោះមិនដឹងចេញមកពីណាទេ ហាក់ដូចជាគោព្រៃអញ្ចឹង អ្នកដែលទស្សនាជាច្រើននាំគ្នាខឹងសម្បារជាមួយនឹងបុរសម្នាក់នោះណាស់ ព្រោះខឹងកង់ខ្លួនឯងបែរជាទៅវាយគេវាយឯងចឹង ប្រៀបបានទៅហ្នឹងមនុស្សឆ្កួតឡប់។ ក្នុងវីដេអូនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់ពីហេតុការណ៍បានកើតឡើង ដែលវាជាអំពើឆ្កួតលីលាមួយគួអោយគេស្អប់។

 Credit: FB

បញ្ចេញមតិយោបល់អ្នក