ផ្សារស្ទឹងត្រែងជួញដូរសាច់សត្វព្រៃយ៉ាងអានាធិបតេយ្យ

ផ្សារស្ទឹងត្រែងជាកន្លែងជួញដូរសាច់សត្វព្រៃ អ្នកដើរប្រមាញ់ក្នុងព្រៃ លួចលាក់គិតខ្លាចគេចាប់ ឯអ្នកផ្សារវិញបែរជាលក់បង្អួតមហាជនទៅវិញ ដោយធ្វើមិនដឹង តើគួរគិតយ៉ាងណាទៅ? មនុស្សជាច្រើនបាននាំគ្នាខឹងសម្បារ ចំពោះអ្នកដែលប្រមាញ់សត្វព្រៃខុសច្បាប់ហើយបានយកមកលក់នៅលើទីផ្សារ ហើយសត្វទាំងអស់នោះសុទ្ធតែជាសត្វប្រភេទកម្រ គឺជាប្រភេទសត្វស្ទើរតែផុតពូជអស់ហើយ គឺជាសត្វដែលគេគួរអភិរក្ស ដើម្បីទុកជាការទស្សនាកម្សាន្ត ឬទុកកន្លែងអភិរក្សសត្វព្រៃជាដើម។

នៅខែតុលាឆ្នាំ 2018 នេះបានផ្ទុះការរិះគន់ជាខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីការលក់សាច់សត្វនៅទីសាធារណៈរបស់ប្រជាពលរដ្ឋ ហើយទីកន្លែងនោះជិត ទីស្នាក់ការមេព្រៃនិងមន្ទីរបរិស្ថានទៀត តើនេះជាកំហុសរបស់ប្រជាពលរដ្ឋឬមកពីមេព្រៃដែលធ្វើការនៅទីនោះ? ប្រជាពលរដ្ឋជាច្រើននាំគ្នាខំមិនថានេះជាទង្វើរបស់មេព្រៃហើយ ដែលនាំគ្នាធ្វើបែបនេះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ការបាត់បង់ប្រយោជន៍ជាតិឡើយ។

មហាជនមើលហើយនឹកស្ដាយស្រណោះខ្លាំងណាស់ សោកសង្វេគនិងការធ្វើបែបនេះរបស់ប្រជាមេព្រៃ ដែលជាអ្នកការពារព្រៃ ការពារសត្វព្រៃ មិនគួណាធ្វើរឿងដូច្នឹងសោះ ព្រោះសត្វទាំងនោះជាប្រភេទសត្វកំរ គួណាសត់តែអភិរក្សឲ្យជាតំបន់ទេសចរណ៍សំរាប់ភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត។ តែផ្ទុយទៅវិញពេលនេះ ពួគគាត់បានប្រម៉ាញ់ដាក់លក់ជាសាធារណៈបែបអានាធិបតេយ្យទៅវិញ  នេះជាទង្វើយ៉ាងគឃ្លើនពេកណាស់ ដែលវាបានប៉ះពាល់ដល់ទឹកចិត្តមហាជនជាច្រើន។ សូមស៊ែរអោយបានច្រើនផង!

 ប្រភព៖​ ហ្វេសបុក