មើលវីដេអូមួយនេះហើយ មនុស្សពិតជាសាហាវណាស់!

សត្វរមាសមួយក្បាលនេះត្រូវបានពួកអ្នកប្រមាញ់ចិត្តអប្រិយបាញ់អោយរបួសហើយកាត់យកកុយ ដែលពេលមើលនូវវូបភាពនេះហើយស្ទើរតែទប់ទឹកភ្នែកមិនបាន រមាសមួយក្បាលនេះត្រូវរងការឈឺចាប់យ៉ាងខ្លាំង ដោយសារគ្នាជាសត្វមិនអាចនិយាយប្រាប់អ្វីដល់មនុស្សបាន ដែលចង់បញ្ជាក់ថាខ្លួនពិតជាមានការឈឺចាប់ខ្លាំងនិងលំបាកក្នុងខ្លួនកំរិតណាក្នុងភាពខ្លួនជាសត្វដែលមិនចេះនិយាយភាសាមនុស្ស។ តែសំរាប់អ្នកដែលចេះឈឺចាប់មានអារម្មណ៍ឈឺឆ្អាលហ្នឹងសុខទុក្ខអ្នកដ៏ទៃនិងជាអ្នកស្រឡាញ់សត្វ ពេលដែលបានឃើញរូបភាពបែបនេះហើយគឺស្ទើរតែទប់ទឹកភ្នែកមិនបាន ពិតជាគួអោយស្រណោះអាណិតខ្លាំងណាស់។

តែសំរាប់ពួកមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេគ្មានអារម្មណ៍ឈឺចាប់អ្វីទេ ពួកគេហ៊ានធ្វើរឿងដ៏សាហាវឃោឃៅដោយមិនគិតមិនខ្វល់ពីផលប៉ះពាល់ថាវាជះឥទ្ធិពលអាក្រក់ខ្លាំងកំរិតណា។ ក្នុងវីដេអូមួយនេះ បងប្អូនអាចឃើញបានយ៉ាងច្បាស់ពីសត្វរមាសមួយក្បាលនេះ ដែលគ្នាត្រូវរងការឈឺចាប់យ៉ាងខ្លាំងពីសំណាក់ពួកអ្នកប្រមាញ់ចិត្តអប្រិយ ពួកអ្នកប្រមាញ់បានកាត់យកកុយរមាស ដែលបានបន្សល់ការឈឺចាប់យ៉ាងខ្លាំងដល់សត្វរមាស។ បងប្អូនមើលចុះ បើតាមររូបភាពបែបនេះ តើក្នុងចិត្តបងប្អូនមានអារម្មណ៍យ៉ាងណា? ការផ្តល់សេចក្តីសុខដល់អ្នកដ៏ទៃគឺជាការផ្តល់សេចក្តីសុខដល់ខ្លួនឯង!

 ប្រភព៖ ហ្វេសបុក

បញ្ចេញមតិយោបល់អ្នក