បន្ទុះភ្នំភ្លើងគំរាមកំហែងពិភពលោក ជាហានិភ័យដែលការពារមិនបាន

សកម្មភាពភ្នំភ្លើងមួយ ដែលបានផ្ទុះនៅក្បែរមាត់សមុទ្រនៃរដ្ឋ Hawaii – Lava ដែលក្រុមអ្នកស្រាវជ្រាវបានថតបាន វាមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ បើសិនជាយើងនៅជិតវាប្រាកដណាស់វាអាចបង្ករជាគ្រោះថ្នាក់ដល់យើងបាន ។ ភ្នំភ្លើងនេះគឺស្ថិតនៅកណ្ដាលសមុទ្រ ហើយភ្នំភ្លើងដែលហៀរទាំងអស់នេះ គឺបានហូរទៅកាន់សមុទ្រ វាប្រៀបដូចជាកោះមួយដែលស្ថិតនៅកណ្តាលសមុទ្រអញ្ចឹង ។ លក្ខណៈនៃភ្នំភ្លើងនោះ មើលទៅក៏ស្អាតម្យ៉ាងដែរ ទាំងការចាប់ប្លង់សកម្មភាពភ្នំភ្លើងហូរចូលសមុទ្រ និងសកម្មភាពផ្សេងៗទៀត នៃភ្នំភ្លើងដែលកំពុងផ្ទុះនិងហូរហៀរចូលទៅក្នុងសមុទ្រ មើលទៅពិតជាស្អាតណាស់។

យើងមិនដឹងថាភ្នំភ្លើងទាំងនោះវាបានផ្ទុះយ៉ាងម៉េចទេ ពីព្រោះនៅក្នុងវីដេអូបង្ហាញតែភាពស្អាតនៃការផ្ទុះភ្នំភ្លើងតែប៉ុណ្ណោះ។ លោកអ្នកអាចទស្សនាវីដេអូដែលបង្ហាញពី ពីសកម្មភាពភ្នំភ្លើងដែលកំពុងតែហៀរនូវកំអែរភ្នំភ្លើងចូលទៅក្នុងសមុទ្រ នេះជាបាតុភូតធម្មជាតិមួយ ដែលបាតុភូតនេះត្រូវតែកើតមានឡើងជាដាច់ខាតបើដល់កំរិតមួយដែលត្រូវកើតឡើង ទោះបីអ្នកប្រាជ្ញវិទ្យាសាស្ត្រខិតខំការពារមិនអោយកើតឡើងក៏ដោយ។ អនាគតផែនដីនេះអាចហ្នឹងឡើងកំដៅខ្លាំងដែលការប្រឈមមុខនៃការផ្ទុះភ្នំភ្លើងដ៏ខ្លាំងមហិមារមិនខានឡើយ។

 Credit: Aurora Borealis Observatory – Visit Senja