ស្ត្រីម្នាក់ធ្វើបាបកូនយ៉ាងព្រៃផ្សៃដោយយកស្កុតរុំម៉ាត់ ខុសច្បាប់សិទ្ធមនុស្ស

វីដេអូមួយដែលបានបង្ហាញពីភាពអមនុស្សធម៌របស់ម្ដាយ វាមើលទៅមិនសមទំនងសោះ ជាទូទៅក្មេងតែងតែមានការរពឹស លេងនេះលេងនោះហើយ តែមិនសមអ្នកម្ដាយ ដល់ថ្នាក់យកស្គុតរុំមាត់ រោមជើងរោមដៃ មិនឲ្យនិយាយស្រែក និងលេងអ្វីឡើយ គឺចង់ឱ្យកូននៅមួយកន្លែង សូម្បីតែយំស្រែកក៏មិនឲ្យដែរ។ តើនេះឬដែលហៅថាសេចក្តីស្រឡាញ់ ម្ដាយចំពោះកូន បើខំបង្កើតគ្នាមកហើយ គឺចង់ឃើញគ្នាមានសេរីភាព មានសុខភាពផ្លូវចិត្ត និងផ្លូវកាយ គឺឪពុកម្ដាយសប្បាយចិត្តណាស់ហើយ យើងដឹងច្បាស់ណាស់ ជាទូទៅក្មេងភាគច្រើនពេលធំឡើងបន្តិច គឺពួកគេរវល់ណាស់ មានតិចតួចប៉ុណ្ណោះ

ដែលសម្ងំស្ងៀមស្លូតបូត តែក្មេងខ្លះព្រោះពឹសរពឹស យកតែមែនទែន តែយ៉ាងណាក៏យើងជាម្ដាយ មិនគួរធ្វើបែបនេះចំពោះកូនឡើយ វាមើលទៅហាក់ដូចជាគ្មានមនុស្សធម៌សោះ។ មិនបាច់តែអ្នកណាទេ បងប្អូនអាចវិនិច្ឆ័យបានហើយ ពិសេសអ្នកដែលមាន កូនប្រុសស្រីគ្រប់រូប ពួកគេតែងតែមានការរពឹសខ្លះហើយ ពួកគេអាចទៅលេងនេះ ទៅលេងអីផ្សេងៗជាគ្រឿងនាំឱ្យមានគ្រោះថ្នាក់ ឬខូចខាតរបស់ទ្រព្យ ដូច្នេះយើងជាម្តាយឪពុក

គឺត្រូវចាត់ចែងមើលការទទួលខុសត្រូវ ឲ្យបានដិតដល់មិនអោយក្មេងរពិសខ្លាំងនោះទេ តែម្ដាយនៅក្នុងវីដេអូខាងលើនេះ អាចមកពីគាត់ខ្ជិល រឿងគាត់រវល់ធ្វើអ្វីមួយ ដែលជាប្រយោជន៍របស់គាត់ ទើបដល់ថ្នាក់ចងមាត់កូនចងដៃ ចងជើងមិនឲ្យគ្នាដើរឬធ្វើអ្វីផ្សេងៗ ជាពិសេសការយំស្រែកតែម្តង ។ សូមបងប្អូនទស្សនាវីដេអូខាងលើនេះ ដើម្បីវិនិច្ឆ័យទាំងអស់គ្នា៖

បញ្ចេញមតិយោបល់អ្នក