សត្វអូដ្ឋនេះខូចណាស់ ឲ្យលុយពេញថ្លៃតែពេលឡើងជិះវាមិនឲ្យជិះ

​ការឡើង​ទម្ងន់​របស់​មនុស្ស​ អាច​បណ្តាលមកពី​កង្វះ​លំ​ហាត់ប្រាណ ស្ត្រេ​ស បញ្ហា​អ័រម៉ូន និង​របប​អាហារ​មិន​ត្រឹមត្រូវ​។ ស្ថិតក្នុង​ជីវិត ដែលមាន​សន្តិភាព​លឿន មនុស្ស​ដែល​ងាយ​នឹង​ទទួលរង​ស្ត្រេ​ស និង​សម្ពាធ​ដែលជា​ហេតុនាំអោយ​ពួកគេ គ្មាន​ពេលវេលា ដើម្បី​ធ្វើការ​អ្វី​ផ្សេង​ឡើយ​។​

​ការដែល​ធាត់​លើស​ទម្ងន់ មិន​ត្រឹមតែ​ជា​រឿង​មិនល្អ​ទេ តែ​វា​ក៏​ជា​វិធី​ដ៏​ល្អ​ក្នុងការ​បើកផ្លូវ​អោយមាន​ជំងឺ​ធ្ងន់ធ្ងរៗ ជាច្រើន​ចូល​ជប់លៀង​ដែរ​។ បញ្ហា​រំខាន​ដល់​ជីវិត​រស់នៅ ឬ​ធ្វើអោយ​អាយុ​ខ្លី ដោយសារតែ​ឡើង​ទម្ងន់ ធាត់​ជ្រុល រួមមាន​៖ ជំងឺ​លើស​សម្ពាធ​ឈាម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បញ្ហា​កូ​ឡេ​ស្តេ​រ៉ុល ជំងឺមហារីក​ជាពិសេស​មហារីក​ពោះវៀនធំ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ បញ្ហា​ថ្លើម ដូចជា ថ្លើម​រីក ឬ​ថ្លើម​ចេញ​ខ្លាញ់ ជំងឺ​ក្រហាយ​ដើមទ្រូង ឬ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ រលាក​សន្លាក់ រលាក​សាច់ដុំ​ជាពិសេស​ជង្គង់ ជំងឺ​លើ​ថង់ទឹកប្រមាត់ ឬ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ បញ្ហា​ទាក់ទង​នឹង​សិច ជាដើម​។

ដូចនេះហើយសូមថែរក្សាតុល្យភាពទម្ងន់របស់អ្នកកុំឲ្យធាត់ពេក។ ប្រសិនបើលោកអ្នកធាត់ពេកអាចដូចក្នុងវីដេអូកប្លែងមួយនេះអញ្ចឹង!

បញ្ចេញមតិយោបល់អ្នក