អស្ចារ្យម៉ង!​ បុកគ្នាហើយខ្លួនអត់អីសោះ ពេលមានគេឃើញខ្លួនបែរជាធ្វើដួលសន្លប់ដែរ!​ (Video)

បរទេស ៖ ជនបរទេសមួយបានបុកគ្នានៅលើដងផ្លូវ ដោយការមិនប្រុងប្រយ័ត្ន និងការបើកបរល្បឿនលឿន ដោយសារម៉ូតូមួយធ្វើការបើកបរ បម្រុងឆ្លងផ្លូវ ហើយឡានសមួយគ្រឿងបានបើកបរបញ្ច្រាសទិញបត់របស់ម៉ូតូនោះ ធ្វើឲ្យបុកពេញទំហឹង ប៉ុន្តែម៉ូតូមិនបានគ្រោះថ្នាក់ធំដុំអ្វីឡើយ ព្រោះក្រោយកើតហេតុម្ចាស់ម៉ូតូអាចងើបឡើងដើរទៅមើលឡាន ។

អ្វីដែលគួរឲ្យអស់សំណើចបំផុតក្នុងវីដេអូនេះ គឺម្ចាស់ម៉ូតូដែលខ្លួនគ្មានរបួសបន្ដិចសោះបែរជាធ្វើការដេកដួលផងដែរបន្ទាប់ពីមានអ្នករត់រ៉ឺម៉កកង់បីបានមកទាន់ហេតុការណ៍នោះ ទំនងរត់មិនទាន់ ទើបធ្វើជាដេកដួលដូចជាខ្លួនរបួសតែម្ដង ។ ជាក់ស្ដែងណាស់ ម៉ូតូជាអ្នកបង្កហេតុ ព្រោះតែការបើកបរមិនគោរពច្បាប់ និងមិនមើលលិចកើតមុននឹងឆ្លងផ្លូវ ដែលបណ្ដាលឲ្យឡានបើកបរលើដងផ្លូវមិនអាចទប់ជំហរជាប់ទាន់ពេល ដែលធ្វើឲ្យមានគ្រោះថ្នាក់តែម្ដង ។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖