ថ្ងៃស៊យរបស់ចោរប្លន់មិនបានសំរេច ត្រូវជនរងគ្រោះបើកឡានដេញបុកវិញ

វីដេអូមួយដែលបានបង្ហាញពីមនុស្សស្រីម្នាក់ត្រូវបានចោរមួយក្រុមប្លន់ ឲ្យនាងចេញពីឡាន ដើម្បី ប្លន់យកឡាន តែនារីដែលត្រូវចោរប្លន់ ។គាត់មានស្មារតីរបស់គាត់ រឹងពឹង ដែលនាំឲ្យគាត់អាចតដៃជាមួយនឹងក្រុមចោរទាំងនោះបាន ដោយគាត់បានថយឡានបុកឡានរបស់ក្រុមចោរ ធ្វើឲ្យក្រុមចោរទាំងនោះភ័យខ្លាច រួចរត់ចូលឡានទៅវិញ ហើយនាងបានខំថយបុក ថែមទៀត ធ្វើអោយ ក្រុមចោរទាំងនោះ រត់ចុះពីឡាន រួចរត់ចេញទៅបាត់។

វាក៏ជារឿងសំណាងមួយដែរ ដែលក្រុមចោរទាំងនោះមិនបានបាញ់នាង បែរទៅជាភ័យខ្លាចនាងទៅវិញ ហេតុការណ៍នេះបានកើតឡើងនៅប្រទេសអាមេរិក បន្ទាប់ពីមានហេតុការណ៍នេះហើយប៉ូលិសក៏បានចុះមកដោះស្រាយ ដើម្បីស្វែងរកកំណត់ហេតុ។ វាក៏ជាគំរូមួយយ៉ាងល្អខ្លាំងណាស់ សម្រាប់មនុស្សដែលត្រូវបានចោរប្លន់ជាច្រើនផ្សេងទៀត កុំឲ្យមានការភ័យខ្លាច ពេលត្រូវចោរប្លន់ យើងត្រូវមានស្មារតីរឹងពឹង ដោយមិនចង់ញាំនឹងសត្រូវ បើអាចធ្វើអ្វីបានគឺត្រូវតែធ្វើវា។ សូមទស្សនាវីដេអូសកម្មភាពទាំងនេះដែលថតបានដោយកាមេរ៉ាតាមផ្ទះ៖

បញ្ចេញមតិយោបល់អ្នក