ក្មេងៗមួយក្រុមនេះពិតជាគួរឲ្យស្រលាញ់ណាស់ ទោះមិត្តពិការក៏មិនរើសអើង

មនុស្សគ្រប់រូបត្រូវបានគេឲ្យតម្លៃស្មើៗគ្នានៅក្នុងសង្គម ដោយមិនប្រកាន់ឋានៈ បុណ្យសក្ដិ កេរ្ដិ៍ឈ្មោះ ពណ៌សម្បុរ ឬជាតិសាសន៍ឡើយ។ មិនប្រកាន់ថែមទៀតនោះគឺ មនុស្សបែបណាទោះមានកាយសម្បទាគ្រប់គ្រាន់ ឬខ្វះចន្លោះយ៉ាងណាក៏ដោយក៏គេនៅតែឲ្យតម្លៃស្មើគ្នាទៅនឹងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់។ អ្នកដែលមានកាយសម្បទាមិនគ្រប់គ្រាន់ត្រូវបានគេហៅថា ជនពិការភាព។ ពិការភាព ទោះជាពិការបញ្ញា ស្មារតី ឬអាវៈយវៈ ឬគថ្លង់ក៏ដោយក៏គេចាត់ទុកថា បុគ្គលនោះពិការភាពដដែល។

អ្វីដែលជនពិការតែងជួបប្រទះ និងរងនូវការប្រមាថពីមហាជននោះ គឺការធ្វើតម្រាប់តាម ឬការជេរប្រមាថដោយបញ្ឆិតបញ្ឈៀង។ ប៉ុន្ដែនៅក្នុងវីដេអូនេះវិញក្មេងៗមួយក្រុមកំពុងលេងសប្បាយដោយពួកគេគ្មានការរើសអើង ឬប្រមាថមើលងាយដល់មិត្តភក្ដិដែលជាជនពិការនោះទេ។


បញ្ចេញមតិយោបល់អ្នក