ចង់សម្លាប់សត្វអូដ្ឋដើម្បីបូជាព្រះ តែព្រះមិនជួយត្រូវសត្វអូដ្ឋវៃដេកស្អាត

មើលឃើញស្រស់ៗមនុស្សពិតជាសាហាវខ្លាំងណាស់ គ្មានធម្មមេត្តាអីបន្តិចឡើយ ជាពិសេសអ្នកកាន់សាសនានេះដែលពួកគេគិតថាពួកគេត្រូវតែសម្លាប់សត្វណាមួយដែលគេគិតថាព្រះរបស់គេត្រូវការជាដើម ។ រឿងបែបនេះភាគច្រើនគឺបានកើតឡើងនៅក្នុងប្រទេសឥណ្ឌាដែលប្រទេសនេះមានអ្នកកាន់សាសនាច្រើនខ្លាំងណាស់ គឺមានទាំងសាសនាសត្វទៀតផង តួយ៉ាង សាសនាគោ សាសនា កណ្តុរ សាសនា ស្វា ។ល។

ហើយមនុស្សបានគោរពដូចជាព្រះអញ្ចឹងដែរ ពេលខ្លះពួកគេបានធ្វើការផឹកទឹកនោមសត្វទាំងអស់នោះផងដែរ ដូចជាទឹកនោម គោ ឬទឹកនោមក្របីជាដើម ព្រោះពួកគេគិតវានឹងធ្វើអោយពួកគេមានអាយុវែងជាដើម ។ ងាកមកក្នុងអត្ថបទរបស់យើងវិញ មនុស្សមួយក្រុមនេះបាននាំគ្នាសម្លាប់សត្វអូដ្ឋ ហើយនៅលើខ្លួនសត្វអូដ្ឋឃើញមានបំពាក់ដោយកម្រងផ្កា និងការទប់តែងមួយចំនួន ដូច្នេះគឺយើងអាដឹងថាពួកគឺជាអ្នកកាន់សាសនាអ្វីមួយហើយ ។

តែអ្វីដែលគួរអោយអស់សំណើចនោះគឺ អ្នកដែលមកសម្លាប់អូដ្ឋដោយយកកាំបិតមកចាក់បំពង់កត្រូវបានសត្វអូដ្ឋភ្ញាក់រួចធាក់មួយសន្លប់ស្តូកស្តឹក តែសត្វអូដ្ឋក៏ត្រូវបានចាក់បំពង់ករួចហើយ ហើយឃើញមានឈាមជាច្រើន នៅក្រោមសត្វអូដ្ឋនេះផងដែរ ។ នេះហើយជាលទ្ធផលនៃសាសនា សាសនាគឺបានធ្វើអោយមនុស្សងប់ងល់ បាត់ការគិតត្រិះរិះពិចារណា ហើយធ្វើអ្វីៗគឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

បញ្ចេញមតិយោបល់អ្នក