ប៉ូលីសមាឌធំៗដល់ទៅពីរនាក់បែរជាធ្វើអីជនល្មើសតែម្នាក់ឯងមិនកើត

ប៉ូលីសពីរនាក់ត្រូវបានជនល្មើសបាញ់អោយរត់ផាស់ក្រញាំបន្ទាប់ពីចាប់ជនល្មើសដាក់ខ្នោះមិនបាន ជនល្មើសម្នាក់ត្រូវបានសង្ស័យថាប្រើប្រាស់គ្រឿងញានខុសច្បាប់ត្រូវបានឃាត់ដោយប៉ូលីស ពេលដែលជនល្មើសត្រូវឃាត់ខ្លួនប៉ូលីសទាំងពីរនាក់ក៏ចូលទៅដើម្បីដាក់ខ្នោះយកទៅសួនាំ តែជនល្មើសមិនព្រមអោយដាក់ខ្នោះទេ ជនល្មើសបានរើខ្លួនយ៉ាងខ្លាំងដើម្បីគេចពីការចាប់ខ្លួន ពេលនោះទាំងប៉ូលីសទាំងចោរប្រតាយប្រតប់គ្នាយ៉ាងខ្លាំងរហូតដល់ប៉ូលីសដកអាវុធបាញ់ទៅលើជនល្មើស ទោះយ៉ាងណាក៏ដោយជនល្មើសនៅតែរើខ្លួនយ៉ាងខ្លាំងដោយមិនព្រមអោយប៉ូលីសចាប់ខ្លួនទេ ការប្រតាយប្រតប់ពេលនោះគឺប៉ូលីសមិនអាចចាប់ជនល្មើសបានឡើយ រហូតដល់ជនល្មើសរត់ទៅយកកាំភ្លើងក្នុងឡានរបស់ខ្លួនបានមកបាញ់ប៉ូលីសរត់ចែកជើងគ្នាព្រាតទៅវិញ។ ហួសចិត្ត!