រឿង «2+2=5» ពិតជាមានន័យជ្រៅខ្លាំងណាស់ បើមិនបានមើលមិនដឹងទេ

រឿង «2+2=5» ជារឿងមួយដែលនិយាយអំពីការពិតមួយដែលមនុស្សជាច្រើនក្នុងពិភពលោកដឹង តែពេលខ្លះមិនអាចបញ្ចេញមតិថា នោះគឺជារឿងពិតបាន ព្រោះតែពេលវេលា(ពិត មានប្រយោជន៍ តែមិនត្រូវកាល)  និងទីកន្លែងមិនទាន់អំណោយផលល្អសម្រាប់ការបើកបង្ហាញការពិតនោះ។ ក្នុងការរស់នៅបច្ចុប្បន្នរបស់យើងម្នាក់ៗក៏ដូចគ្នាដែរ។ យើងបានឃើញភាពអយុត្តិធម៌ ការគាបសង្កត់នានាពីសំណាក់អ្នកដទៃមកលើយើង និងក្រុមគ្រួសាររបស់យើង តែពេលខ្លះយើងមិនអាចតវ៉ា ឬទាមទាររកយុត្តិធម៌បានឡើយ។

នៅក្នុងវីឌីអូអប់រំនេះ គឺគេនិយាយអំពីមនុស្ស៤ពួកគឺ៖

  • មនុស្សពួកទី ១ និយាយតវ៉ាប្រឆាំងការពិត­_Those who exposed the truth.
  • មនុស្សពួកទី ២ ស្លាប់ព្រោះការពិត_Those who died for the truth.
  • មនុស្សពួកទី ៣ រស់ដោយលាក់បាំងការពិត ដើម្បីសុវត្ថិភាពខ្លួន និង_Those who knew the truth but kept it for their safety.
  • មនុស្សពួកទី ៤ មនុស្សដែលប្រឆាំងនឹងការពិត_Those who doesn’t stand for what is the truth.

លោកគ្រូបានសរសេរលំហាត់បូកលេខនៅលើក្ដារខៀនថា៖«2+2=5» រួចប្រាប់ឲ្យសិស្សទាំងអស់នៅក្នុងថ្នាក់អានតាមថា «2+2=5»។ ដោយដឹងថានោះគឺជាការគណនាខុស កូនសិស្សទាំងទាំងអស់ក៏បានប្រកែកតវ៉ាជាមួយគ្រូថា៖«2+2=4» តែលោកគ្រូនៅតែប្រាប់ឲ្យកូនសិស្សទាំងអស់ស្រែកតាមគាត់ដដែលៗថា «2+2=5» រហូត។

ដោយសារតែសិស្សទាំងអស់មិនយល់ស្របតាមគ្រូដែលប្រាប់ថា«2+2=5» លោកគ្រូក៏ចេញពីថ្នាក់រៀនទៅហៅសន្តិសុខមកគំរាមកំហែងដល់សិស្សទាំងអស់ក្នុងគោលបំណងដើម្បីឲ្យសិស្សទាំងអស់យល់ស្របតាមខ្លួនថា ការគណនារបស់គាត់នៅលើក្ដារខៀនពិតជាត្រឹមត្រូវ តែសិស្សទាំងអស់នៅតែរក្សាគោលជំហររបស់ពួកគេ។

លោកគ្រូក៏ហៅសិស្សម្នាក់ឲ្យឡើងទៅកាន់ក្ដារខៀន ហើយឲ្យសិស្សម្នាក់នោះសរសេរចម្លើយដែលត្រឹមត្រូវ ហើយពួកសន្តិសុខក៏ចាប់ផ្ដើមនាំគ្នាផ្ជង់កាំភ្លើងទៅសំដៅទៅកូនសិស្សម្នាក់នោះថា បើគាត់សរសេរថា «2+2=5» គឺគេឲ្យរួចខ្លួន តែបើនៅតែសរសេរថា «2+2=4» ពួកគេនឹងបាញ់សម្លាប់ចោល។ ដោយនៅតែប្រកាន់ជំហរដដែល សិស្សនោះក៏បានសរសេរថា «2+2=4»។ ពួកសន្តិសុខក៏បានបាញ់សម្លាប់សិស្សម្នាក់នោះមែន ព្រោះតែសិស្សម្នាក់នោះមិនធ្វើតាមអ្វីដែលលោកគ្រូបានប្រាប់ថា «2+2=5»។

ដោយឃើញសភាពបែបនេះ សិស្សទាំងអស់ដែលនៅសល់នៅក្នុងថ្នាក់  ក៏ព្រមសរសេរតាមលោកគ្រូទាំងដឹងថានោះគឺជាចម្លើយដែលខុស ដោយពួកគេភ័យខ្លាចការសម្លាប់ដូចសិស្សមុននោះ។

សរុបសេចក្ដីមក ក្នុងពេលខ្លះយើងដឹងថានោះជាភាពអយុត្តិធម៌ ជាការរំលោភបំពាន តែយើងមិនហ៊ានបញ្ចេញមតិ ឬតវ៉ាជាមួយអ្នកដែលរំលោកភបំពានយើងទាល់តែសោះ សុខចិត្តលាក់ទុកការពិតនោះនៅក្នុងចិត្ត៕ ដោយ សោភា ប្រភព៖ Filmelon

ចំពោះអត្ថន័យនៃវីឌីអូនេះ សូមទស្សនាកាយវិការ និងមានសរសេរជាភាសាអង់គ្លេសទៅតាមសំដីដែលគេនិយាយនៅខាងលើ៖

 

បញ្ចេញមតិយោបល់អ្នក