វេទិកាពិសេសទី​ ២ របស់ LDP ធ្វើនៅមជ្ឈមណ្ឌល​ The Premier Centre សែនសុខ​

វេទិកាពិសេសលេីកទី​ ២​ ជំនួបរវាង​លោក ខឹម​ វាសនា​ ប្រមុខគណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ​ ជាមួយ​ តំណាង និងសកម្មជនសហជីព​ កម្មករ​ កម្មការិនី នឹងប្រារព្ធធ្វេីនៅថ្ងៃទី​ ៨​ ខែមីនា​ ឆ្នាំ២០១៩ ខាងមុខនេះ​ នៅមជ្ឈមណ្ឌល​ ដឹ​ ព្រេមៀ​ សេនធ័រ​ សែនសុខ​ ក្បែរផ្សារទំនេីបអ៊ីអន​ ២​ សែនសុខ ។

នេះជាលើកទី២ហើយ ដែលលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើវេទិកាពិសេសជួបជុំពលការនីកាត់ដេរ និងតំណាងសហជីព ។ នេះបើយោងទៅតាម Facebook របស់លោក ស៊ាង រិទ្ធី (Seang Rithy) បានបង្ហោះរូបភាពទាក់ទងនឹងទីកន្លែងនៃការធ្វើវេទិកាពិសេសនេះនៅលើគណនីផ្ទាល់ខ្លួនរបស់លោកនារសៀលថ្ងៃនេះ ។

គួរបញ្ជាក់ផងដែរថា វេទិកាទីមួយ លោក ខឹម វាសនា និងក្រុមការងារសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្វើជំនួបជាមួយសហជីព និងក្រុមកម្មករ ពិសេសកម្មការនីដែលបានធ្វើឡើងនៅ ក្នុងសាលប្រជុំភោជនិ៍យដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ។

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្ នៅភោជនីយដ្ឋានទន្លេបាសាក់ ២
(រូបភាព ៖ Ldp Photos)
បដារពាក់ព័ន្ធនឹងថ្ងៃ ៨ មីនា ២០១៨ (ប្រភព ៖ FB)
កម្មករ កម្មការនី រោងចក្រមកចូលរួមវេទិកាពិសេស ៨ មីនា ២០១៨ (រូបភាព LDP Photo)

បើតាមការបញ្ជាក់ពីសំណាក់ Page ផ្លូវការនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ The Premier Centre Sen Sok ថា ក្នុងមជ្ឈមណ្ឌលទាំងមូល អាច​ទទួល​ភ្ញៀវបានរហូត 5,000 នាក់ លើអគារទាំង 7 និងអាច​ចត​រថយន្ត​បាន 1,200 គ្រឿង និង​ម៉ូតូ 700 គ្រឿង លើ​ទំហំ​ដី​សរុបរហូតដល់ 50,000 ម៉ែត្រ​ការ៉េ​ ជាមួយផ្លូវចេញចូលខ្វាត់ខ្វែង ដែលបង្កភាពងាយស្រួលផងដែរដល់អ្នកចូលរួមក្នុងវេទិកាពិសេសនេះផងដែរ ។

ប្រភព ៖ Facebook

បញ្ចេញមតិយោបល់អ្នក