ឥទ្ធិពលចិនមកលើកម្ពុជា! តើជំនួយចិនអាចក្លាយជាចំណងពិតមែនឫទេ?

ប្រាកដណាស់ប្រជាពលរដ្ឋទូទៅនៅលើពិភពលោកស្រលាញ់ចូលចិត្តនូវភាពរីកចំរើន សព្វថ្ងៃនេះមានការផ្ទុះកក្រើកពីឥទ្ធិពលជំនួយរបស់ចិនដែលជាជំនួយបង្កប់ដោយការគ្រោះថ្នាក់។ ហើយពេលនេះសុំលើកនិយាយពីប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះមានក្រុមហ៊ុនចិនជាច្រើនស្ទើរតែពេញប្រទេសទៅហើយ។ នេះក៏ព្រោះថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជាស្រលាញ់ចូលចិត្តចិនជាខ្លាំង ហើយសព្វថ្ងៃនេះប្រទេសកម្ពុជាត្រូវបានសហគម៍អន្តរជាតិមិនបានទទួលស្គាល់ថាជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញទេ គឺវាហាក់ដូចជាស្ថិតក្នុងរបបផ្តាច់ការមួយដែលការដឹកនាំលក្ខណៈអំណាចប្រមូលផ្តុំ។ ក្នុងប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំក្នុងរបបលោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ។

ក្រោយការបោះឆ្នោតនិងប្រកាសលទ្ធផលឆ្នោតនាពេលថ្មីៗនេះ ត្រូវបានសភាអឺរ៉ុបប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតថាមានការលួចក្លែងបន្លំសន្លឹកឆ្នោត។ តែសម្រាប់ចិនវិញគេទទួលស្គាល់លទ្ធផលឆ្នោតនៅកម្ពុជាថាត្រឹមត្រូវនិងយុត្តិធម៌ ថែមទាំងផ្តល់ជាជំនួយលុយជាច្រើនដល់កម្ពុជាទៀតផង។ កម្ពុជាគឺជាប្រទេសក្រីក្រមួយនៅប៉ែកអាសុី ក្នុងកំឡុងពេល៤ឆ្នាំកន្លងមកនេះចិនបានវិនិយោគទុនជាច្រើនប្រមាណ US$5.3 Billion ហើយក៏មានជំនួយបន្ថែមទៀតក្នុងការអភិវឌ្ឈន៍ប្រទេសផងដែរ ដែលលុយទាំងនោះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា។

ពេលនេះសូមបង្វែរបងប្អូនមកមើលពីសមិទ្ធិផលឫក៏ដូចជាឥទ្ធិពលរបស់ចិននៅខេត្តព្រះសីហនុម្តង ចិនកំពុងមានការអភិវឌ្ឈន៍ខ្លាំងក្នុងតំបន់ខេត្តព្រះសីហនុក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លា មានក្រុមហ៊ុនចិនជាច្រើនដែលទទួលបានសិទ្ធស្របច្បាប់ក្នុងការសាងសង់នាតំបន់នោះ។ ក្នងការសាងសង់នៅតំបន់នោះកម្មករខ្មែរដែលធ្វើការអោយចិន គឺអាចថែមម៉ោង៣ម៉ោងក្នុង១ថ្ងៃនៃការងារដែលពួកគេបានធ្វើដើម្បីពន្លឿនការងារអោយបានលឿន។ សំរាប់ឥទ្ធិពលចិននាពេលនះគឺហាក់ដូចជាមានការកក្រើកខ្លាំង ដែលជាស្ថានការណ៌មិនល្អមកលើប្រជាពលរដ្ឋកម្ពុជាទាំងមូល………..។ល។

បញ្ចេញមតិយោបល់អ្នក