មកមើលពីភាពខុសគ្នាក្នុងការហ្វឹកហាត់កងទ័ពកូរ៉េខាងត្បូងនិងកម្ពុជា

គ្រប់ប្រទេសលើពិភពលោកគឺសុទ្ធសឹងតែមានដែនអធិបតេយ្យជាតិរៀងៗខ្លួន បូរណភាពទឹកដីការផ្តាច់ជ្ញាការពារបូរណភាពទឹកដី គឺជារឿងចាំបាច់ត្រូវតែមាន។ ហើយប្រទេសនីមួយៗគឺត្រូវតែមានកងទ័ពប្រចាំប្រទេសជាដាច់ខាត ក្នុងការហ្វឹកហាត់កងទ័ពត្រូវបាយចំណាយទាំងស្រុងអំពីរដ្ឋរបស់គេ ហើយប្រជាពលរដ្ឋរបស់គេមានការតព្វកិច្ចក្នុងការចូលរួមបង់ពន្ធផ្សេងៗជូនរដ្ឋ ដើម្បីបានថវិការផ្គត់ផ្គង់កងទ័ពមិនអោយពួកគេលំបាកដោយជីវភាព។ សំរាប់ប្រទេសដែលមានការរីកចំរើនខ្លាំងគឺប្រជាពលរដ្ឋរបស់ពួកគេក៏មានការយល់ដឹងខ្លាំងអំពីរដ្ឋបាលរបស់ពួកគេផងដែរ តែសំរាប់ប្រទេសមួយចំនួនដែលមានអំពើពុករលួយខ្លាំងនោះ ប្រជាពលរដ្ឋផ្ទាល់គឺមានការលំបាកខ្លាំងក្នុងរឿងផ្សេងៗជាច្រើន។

កងទ័ពគឺត្រូវបានហ្វឹកហាត់យ៉ាងស្វិតស្វាញក្នុងការការពារដែនអធិបតេយ្យជាតិពីសត្រូវឈ្លានពានប្រទេសពីសំណាក់ជនបរទេស និងការពាររាល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនៃប្រទេសនោះនោះ។ ក្នុងវីដេអូមួយនេះបានបង្ហាញពីភាពខុសគ្នានៃការហ្វឹកហាត់កងទ័ព គឺការហ្វឹកហាត់ដ៏ស្វិតស្វាញរបស់ប្រទេសសាធារដ្ឋប្រជាធិបតេយ្យកូរ៉េខាងត្រូវដ៏អស្ចារ្យ គឺមើលទៅពិតជាមានលក្ខណៈកងទ័ពស្ម័គ្រស្លាប់ក្នុងការការពារជាតិមាតុភូមិនិងជាទំនុកចិត្តដល់ប្រជាពលរដ្ឋរបស់ពួកគេ ចំណែកវីដេអូមួយទៀតគឺជាហ្វឺកហាត់កងទ័ពរបស់ប្រទេសកម្ពុជា ដែលពួកគេហាត់តាមលក្ខណៈរាំជាចង្វាក់បទរលឺមស្រិចៗ មើលទៅក៏ដូចជាល្អម្យ៉ាងដែរគឺមានភាពស្រុះគ្នាល្អណាស់។

បញ្ចេញមតិយោបល់អ្នក