ជំនឿសាសនាយ៉ាងងង៉ុបង៉ុលធ្វើអោយអាប់ប្រាជ្ញានិងធ្លាក់ចូលក្នុងជំលោះ

លើលោកនេះមានសាសនាច្រើនណាស់ ជាទូទៅសាសនាដែលបានសល់មកទល់ពេលអីឡូវនេះមានច្រើន ហើយក៏មានអ្នកដែលគេគោរពក្នុងចំនួនច្រើនៗណាស់ផងដែរ ហើយសាសនាទាំងនោះសុទ្ធតែមានលក្ខណៈល្អ ឧទាហរណ៍៖ សាសនាម៉ូស្លីម សាសនាយ៉េស៊ូ និងសាសនាព្រះសម្មាសម្ពុទ្ធជាដើម។ ពីដើមកន្លងមកគឺមានសាសនាជាច្រើនណាស់ តែដោយសាសនាទាំងនោះគ្មានសីលធម៌គ្រប់គ្រាន់ពុំសមរម្យមិនស្របតាមមនសិការរបស់មនុស្ស អាប់ដែតមិនទាន់សភាពការណ៍ក៏បានបាត់បង់ខ្លះៗទៅនៅកាន់តែក្នុងចំណោមដែលមានមនុស្សតិច។ ប៉ុន្តែចំពោះសាសនាដែលមានមនុស្សកាន់ច្រើន គឺសុទ្ធតែមានការអប់រំដែលមានលក្ខណៈល្អ។

ប្រសិនបើបងប្អូនឈ្លោះថា នែកបើអប់រំតាមយ៉េស៊ូល្អ អប់រំតាមម៉ូស្លីមល្អជាង ឫក៏អប់រំតាមព្រះពុទ្ធល្អ នោះបងប្អូននិងធ្លាក់ចូលជំលោះជាមិនខាន។ ដើម្បីដកអោយផុតពីជំលោះសាសនាហ្នឹង ជាទូទៅមនុស្សដែលបង្កើតសាសនាឡើងគឺសុទ្ធតែក្នុងបំណងល្អទាំងអស់ ក្នុងបំណងរៀបចំសង្គមអោយមានសណ្តាប់ធ្នាប់ទាំងអស់ ដូច្នេះការអប់រំកំរថាមិនបានផងប្រយោជន៍ណាស់ ទើបមានអ្នកគាំទ្រច្រើនៗមកដល់សព្វថ្ងៃនេះ។ តែសូមនិយាយអំពីរឿងមេរៀនព្រះសម្មាសម្ពុទ្ធ គឺគ្មានទាក់ទង់អ្វីនិងអប់រំទេ ព្រះអង្គបង្រៀនបែបវិទ្យាសាស្ត្រ ព្រះអង្គត្រាស់ដឹងអំពីចិត្តអំពីធាតុផ្សំដែលធ្វើអោយកកើតជាជីវិតហ្នឹងឡើង។

រឿងការអប់រំទូន្មានប្រៀនប្រដៅតាមបែបព្រះសម្មាសម្ពុុទ្ធ មិនមែនជាគោលដៅធំព្រះសម្មាសម្ពុទ្ធបានក្លាយខ្លួនជាព្រះសម្មាសម្ពុទ្ធឡើយ ព្រះសម្មាសម្ពុទ្ធបានងារជាព្រះសម្មាសម្ពុទ្ធព្រោះព្រះអង្គបានត្រាស់ដឹងច្បាប់ធម្មជាតិ ព្រះអង្គត្រាស់ដឹងជាសកល ហើយព្រះអង្គក៏ជាមនុស្សដែរ មិនមែនជាព្រះបង្កើតលោកទេ ព្រះអង្គត្រាស់ដឹងធម៌ជាអនេក តែព្រះអង្គសម្តែងតែធម៌ណាដែលមានប្រយោជន៍ហើយមនុស្សអាចយល់បាន។ ព្រះពុទ្ធបង្រៀនធម៌តែមួយក្តាប់តូចដែលមានប្រយោជន៍ល្មមតែមនុស្សអាចយកទៅវិភាគវែកញែករកហេតុផលបានតែប៉ុណ្ណោះ។ ដែលខុសពីជំនឿបែបសាសនាយ៉ាងងង៉ុបងង៉ុលដូចមានក្នុងវីដេអូនេះ។