កម្មវិធីឋាននរក ឬឋានសួគ៌ របស់ទូរទស្សន៍ហង្សមាស ត្រូវបានមហាជនថ្កោលទោស

កម្មវិធីដែលបង្កើតឡើងដោយស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ដែលជាកម្មវិធីឋាននរក ឬឋានសួគ៌ ត្រូវបានមហាជនជាច្រើនដែលតាមដានសង្គម និងនយោបាយរិះគន់ចំពោះការបង្កើតសំណួរ និងផ្ដល់ចម្លើយដែលគ្មានប្រភពមិនច្បាស់លាស់ ឬគ្មានឯកសារយោងពិតប្រាកដ ដោយការរិះគន់នេះធ្វើឲ្យស្ថានីយ៍ទូរទស្សន៍ក៏ដូចជាម្ចាស់អ្នកគ្រប់គ្រងកម្មវិធីនេះចេញមុខសុំទោសជាសាធារណៈជាច្រើនដង ប៉ុន្តែមហាជនគិតថាជាការការពារខ្លួនទៅវិញ ដោយមិនមែនទទួលកំហុសនោះទេ ។

បន្ទាប់ពីមានការបង្កើតកម្មវិធីសប្បាយៗនៅស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ដែលមានឈ្មោះថា Hell or Heaven នៅលើកញ្ចក់ទូរទស្សន៍កន្លងមក នាពេលថ្មីៗនេះត្រូវបានមហាជនរិះគន់ និងថ្កោលទោសយ៉ាងចាស់ដៃ ហើយពួកគេបានចម្អកដល់កម្មវិធីនេះផងដែរ ដែលគ្មានសុក្រិត្រភាព និងមានភាពគំរិះថវិការ ក្នុងកម្មវិធីដោយមិនចង់ប្រគល់ឲ្យអ្នកចូលរួមឆ្លើយត្រូវនោះទេ ។

ទន្ទឹមនឹងនេះដែរ ពិធីករ ពិធីការនីផ្សេងៗ នៅក្នុងកម្មវិធីនេះបានចេញមុខការពារ និងបង្ហោះទៅលើបណ្ដាញសង្គម Facebook ផងដែរ ដើម្បីការពារទៅលើកម្មវិធីរបស់ខ្លួន ដោយមានពិធីករខ្លះប្រៀបធៀបទៅនឹងកម្មវិធីនានានៅលើពិភពលោកថាខុសជាងកម្ពុជាទៅទៀត ទៅវិញ ដោយមិនព្រមទទួលកំហុសឆ្គង និងផ្ដល់ឯកសារជាក់លាក់ទៅកាន់ទស្សនិកជន ឬអ្នកដែលបានឆ្លើយក្នុងកម្មវិធីឲ្យបានដឹងច្បាស់នោះទេ ថែមទាំងពុំផ្ដល់ភស្ដុតាងជាក់ស្ដែងទៀតផង ៕

បញ្ចេញមតិយោបល់អ្នក