បណ្ដឹងលោក ខឹម វាសនា ប្ដឹងអាចារ្យធំ រឿងកោះត្រល់ រំលង២ឆ្នាំហើយ

រយៈពេល ២ ឆ្នាំហើយ បើគិតចាប់ពីថ្ងៃលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការប្ដឹងទៅកាន់មនុស្សមួយចំនួន ដែលបានអះអាងថាលោក ខឹម វាសនា ជាអ្នកលើកដៃអនុម័តកាត់កោះត្រល់ទៅឲ្យយួនកាលសម័យប្រជុំសភាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលលោកនៅជាតំណាងរាស្រ្ត ក្នុងគណបក្សសម រង្ស៊ី ។

ការប្ដឹងនេះ លោក ខឹម វាសនា បានបញ្ជាក់នៅលើបណ្ដាញសង្គម Facebook របស់លោកថា លោកមិនមែនប្ដឹងដោយសារគំនុំ អ្វីនោះទេ តែជាការទប់ស្កាត់ ការបង្ករភាពយល់ច្រឡំទៅលើសន្ធិសញ្ញាបំពេញបន្ថែមនោះ ដែលការប្ដឹងនេះក៏ជាប់ពាក់ព័ន្ធទៅនឹងរាជរដ្ឋាភិបាលកម្ពុជានាឱកាសនោះផងដែរ ព្រោះថា លោក ខឹម វាសនា លើកដៃនោះ មិនមែនមានតែលោកទេ តែមនុស្សជាច្រើនក្នុងគណបក្សប្រជាជនថែមទៀត ។

បើយោងទៅតាមការលើកឡើងរបស់លោកនៅក្នុង ឃ្លីបវីដេអូនោះ លោកក៏បានលើកឡើងអំពីការលើកដៃនោះផងដែរ ដោយលោកបានបញ្ជាក់ថា ជាការបើកឱកាសឲ្យខ្លួនឯងឈានប្រឡូកក្នុងការបើកគណបក្សនយោបាយជាមួយនឹងអំណាចដ៏ធំនៅបក្សកាន់អំណាចនាពេលនោះ ហើយលោកក៏បានបញ្ជាក់ក្នុងឃ្លីបដដែលនោះថា សម្លេងរបស់គាត់ម្នាក់ គឺមិនអាចទប់ទល់សម្លេងដ៏ច្រើនលើសលប់ របស់មន្រ្តីគណបក្សប្រជាជនកម្ពុជានាពេលនោះ មិនឲ្យអនុម័តច្បាប់បំពេញបន្ថែម ២០០៥ នោះឡើយ បើទោះបីជាគាត់លើក ក៏ពួកគេអាចបង្គប់សម្លេង ៥០%បូកមួយផងដែរ ។

គួរបញ្ជាក់ផងដែរថា បណ្ដឹងរបស់អាចារ្យធំ ដែលតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្ដឹងនេះ​គឺជាប់ពាក់ព័ន្ធទៅនឹងបូរណភាពទឹកដី និងកោះរបស់កម្ពុជា ហើយជាការចោទប្រកាន់ទៅលើរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានកាត់កោះត្រល់ទៅឲ្យប្រទេសវៀតណាម កាលពីឆ្នាំ ២០០៥ នោះ បើទោះបីជាបណ្ដឹងមិនបានប្រព្រឹត្តិទៅ ក៏បណ្ដឹងនេះអាចនឹងត្រូវបានចាត់ការក្នុងពេលណាមួយជាក់ជាមិនខាន ព្រោះបណ្ដឹងនេះជាការប្រមាថធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។

សូមបញ្ជាក់ថា សម័យប្រជុំស្ដីពីការអនុម័តសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ពុំមានបកស្រាយជាប់ពាក់ព័ន្ធទៅនឹងព្រំដែនកោះត្រល់អ្វីឡើយ គឺនិយាយ និងបកស្រាយលើការបែងចែកផ្លូវទឹកប្រើប្រាស់ នៅតាមបណ្ដោយព្រំដែនវៀតណាម ឡាវ និងកម្ពុជា ប៉ុណ្ណោះ ៕

បញ្ចេញមតិយោបល់អ្នក