ឯណាសីលធម៌? រឿងខ្លីថតដោយខ្មែរ និយាយពាក្យអសុរោះពេញៗមាត់(វីដេអូ)

Facebook ៖ ទំព័របណ្ដាញសង្គម Facebook មួយដែលមានឈ្មោះថា រឿងអត់ស្ដេច បានធ្វើការបង្ហោះខ្សែវីដេអូមួយដែលមហាជន បានធ្វើការរិះគន់ ជាបន្ដបន្ទាប់ខណៈរឿងនេះបាននិយាយភាសា អសុរោះជាខ្លាំងទៅលើពាក្យសម្ដីដែលនិយាយនៅក្នុងសាច់រឿងខ្លីនោះបាននិយាយពាក្យអសុរោះ ពីប្រដាប់ភេទបុរស ឬមនុស្សស្រីពេញៗមាត់ ។

ក្រោយពីធ្វើការបង្ហោះវីដេអូខ្លីអំពីរឿងខ្លី ទំព័ររឿងអត់ស្ដេច បានបង្ហោះខ្សែវីដេអូមួយដែលបង្ហាញពីរឿងសុំលែងប្រពន្ធ ដែលក្នុងខ្សែវីដេអូបានប្រើភាសាអាសអាភាស ដោយខាងប្រុសបាននិយាយថា សុំលែង ដោយហេតុថាប្រពន្ធនោះបានក្បត់គាត់ ខាងឪពុកក្មេករបស់បុរសនោះ បានសាកសួរថាមានរឿងអ្វី ប៉ុន្តែត្រូវបានខាងស្រីតបថា មកពីប្រដាប់ភេទរបស់ប្ដីដែលសុំលែងនោះវាតូចពេក ។ មិនត្រឹមតែប៉ុណ្ណោះ ខាងប្រុសបានតបថា មកពីរបស់ខ្លួនឯងធំសោះ បែរជាចោតថារបស់គេតូច ។

សូមទស្សនានៅលើ Link នេះ ៖ https://www.facebook.com/story.no.king/videos/2845826532125807/ (បញ្ជាក់ប្រសិនបើមិនដំណើរការវីដេអូនោះទំនងជាលុប)

ងាកទៅការរិះគន់វិញ មានមតិមួយចំនួនតូចក៏បានគាំទ្រពាក្យសម្ដី និងខ្សែសាច់រឿងខ្លីនេះផងដែរ ថាសម្ដីនេះចាត់ទុកជារឿងធម្មតាគ្រប់វ័យទៅវិញ ។ ដោយឡែកមតិរិះគន់ជាច្រើនកំពុងកើតឡើងជាបន្ដបន្ទាប់ខណៈរឿងនេះត្រូវបានមហាជនចែករំលែករហូតដល់ ៣ពាន់ Share នៅលើបណ្ដាញសង្គមដែលពេញនិយម Facebook នាពេលនេះ ៕

ប្រភព ៖ បណ្ដាញសង្គម Facebook

បញ្ចេញមតិយោបល់អ្នក