សូមប្រយ័ត្ន! ស្រ្ដីម្នាក់បាត់លុយអស់ ៥០០ដុល្លារ នៅព្រលានយន្ដហោះសៀមរាប-ភ្នំពេញ

ស្រ្តីខ្មែរម្នាក់ទំនងជាមានស្វាមីជនជាតិកូរ៉េ បានធ្វើការបង្ហោះសារមួយដោយក្ដៅចិត្តនឹងព្រលានយន្ដហោះអន្តរជាតិសៀមរាប-ភ្នំពេញ ដែលហ៊ានលួចឆែកឆេរក្នុងកាបូបរស់គាត់ និងយកប្រាក់ប្រាំរយដុល្លារសហរដ្ឋអាមេរិក ដើម្បីខណៈគាត់មកដល់ផ្ទះបើកកាបូបក៏ជួបហេតុការណ៍បាត់នេះតែម្ដង ដោយបានថតរូបបង្ហោះ៣សន្លឹកពីការបាត់បង់នេះ ។

បើតាមប្រភព Facebook, ម្ចាស់គណនីបណ្ដាញសង្គមមួយរូបឈ្មោះថា Sreyrath Pen បានធ្វើការបង្ហោះសារនិងរូបភាពដែលបញ្ជាក់ថា រូបគាត់បានបាត់ទឹកប្រាក់ ៥០០ដុល្លារ នៅពេលដែលឆ្លងកាត់ព្រលានយន្ដហោះសៀមរាប នៅពេលដែលគាត់ទៅដល់កន្លែងសម្រាករបស់គាត់ ។

ក្រោយពីបានឆែកកាបូបរួច ម្ចាស់គណនីខាងលើបានធ្វើការថតរូប និងបង្ហោះនៅលើបណ្ដាញសង្គម ដើម្បីជាការដាស់តឿនដល់អ្នកឯទៀតឲ្យមានការប្រុងប្រយ័ត្ន ហើយគាត់ក៏បានធ្វើការសន្និដ្ឋានថា ការបាត់នេះគឺដោយសារបុគ្គលិករៀបចំឥវ៉ាន់នៅក្នុងព្រលានយន្ដហោះសៀមរាប-ភ្នំពេញតែម្ដង ដែលបើតាមរូបភាពគឺពិតជាមានការគាស់កកាយពិតមែន ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលមានករណីបាត់របស់ទ្រព្យ និងប្រាក់កាសនៅព្រលានយន្ដហោះដដែលនេះ ដែលមនុស្សភាគច្រើនបានរិះគន់ទៅលើចរិតខ្មែរដែលធ្វើការនៅទីនោះ និងប្រាប់ឲ្យមានការប្រុងប្រយ័ត្នផងដែរ នៅពេលដាក់ឥវ៉ាន់ ដោយរបស់មានតម្លៃគួរតែយកតាមខ្លួន ជាជាងដាក់ក្នុងវ៉ាលី នៅកន្លែង Check-In ៕

សូមបញ្ជាក់ថា សំបុត្រធ្វើដំណើររបស់ពួកគេគឺ សៀមរាប-ភ្នំពេញលេខ 43B និង 43C ៕

ប្រភព ៖ Facebook

បញ្ចេញមតិយោបល់អ្នក