ម្ចាស់ Page A Dose of Cath ចង់មានសេរីភាពនិយាយបញ្ហាស៊ិចនៅស្រុកខ្មែរដូចអឺរ៉ុប

អ្នកប្រហែលជាចាំបានហើយនូវទំព័រមួយដែលមានឈ្មោះថា A Dose of Cath ដែលទំព័រនេះត្រូវបានមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃពីការនិយាយពាក្យសម្ដីមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាស៊ិច ឬបញ្ហាផ្លូវភេទ ដែលចំណុចនេះ ប្រជាពលរដ្ឋខ្មែរសម័យក្រោយៗនៅតែប្រកាន់ខ្ជាប់ និងចាត់ទុកថាជារឿងដែល មិនគួរលើកឡើងជាសាធារណៈឡើយ លើកលែងតែកន្លែងពិគ្រោះយោបល់ផ្លូវភេទ ឬជម្ងឺផ្លូវភេទ ប៉ុណ្ណោះ ។

ទំព័រ Facebook : A Dose of Cath បានធ្វើការរិះគន់បែបប្រយោលទៅកាន់វប្បធម៌ខ្មែរ ដែលបំបិទសិទ្ធសេរីភាពក្នុងការបញ្ចេញមតិយោបល់របស់នាង ដោយសារតែឥទ្ធិពលបរទេស និងការនិយាយដោយចំហររបស់លោកខាងលិច ធ្វើឲ្យនាងមានអារម្មណ៍គ្មានសេរីភាពបន្ដិចសោះ ក្នុងការនិយាយ និងបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងបញ្ហាស៊ិច (Sexual) ។

ទោះជាមានការរិះគន់យ៉ាងនេះក្ដីទំព័រ A Dose of Cath បានព្យាយាមសរសេររិះគន់ទៅលើវប្បធម៌បំបិតសិទ្ធសេរីភាពត្រង់បញ្ចេញការយល់ឃើញរបស់ខ្លួនទៅលើរឿងស៊ិច ឬរឿងលើគ្រែជាដើម ដោយយល់ថាខ្លួនគ្មានសេរីភាពសោះឡើយ ក្នុងការនិយាយរឿងទាំងនោះ ដោយនាងបានសរសេរនៅលើបណ្ដាញសង្គមរបស់នាងថា ៖

កាលពេលដែលខ្ញុំទៅទីក្រុង Berlin នៅប្រទេសអាល្លឺម៉ង់ ខ្ញុំបានទៅការតាំងពិព័រណ៍សិល្បៈ និងការសម្តែងមួយចំនួន ហើយក៏មានអារម្មណ៍ថាច្រណែនគេណាស់។ គេអាចបើកការជជែកពីភេទ និងបង្កើតជាសិល្បៈដោយមិនមានការគ្រប់គ្រង ហើយរឿងទាំងនេះគឺជារឿងធម្មតា។ នឹកឃើញមកប្រទេសខ្លួនឯងវិញ គ្រាន់តែស្លៀកពាក់ខ្លីក៏ត្រូវគេរិះគន់ ហើយអាចនឹងត្រូវប៉ះពាល់នឹងការងាររបស់ខ្លួនឯងទៀតបើជាអ្នកសិល្បៈ។ មនុស្សដូចគ្នា រស់នៅពិភពលោកដូចគ្នា តើហេតុអ្វីបានជាគេមានសេរីភាពជាងយើង? ឬយើងនឹងនៅតែយកពាក្យថា «វប្បធម៌» មកគាបសង្កត់ការអភិវឌ្ឍ និងសិទ្ធិសេរីភាពរបស់មនុស្សរហូត?

សំណេរនាង A Dose of Cath

ប្រភព ៖ FB

បញ្ចេញមតិយោបល់អ្នក