ទស្សនៈបណ្ដាញសង្គម ៖ យួនពូកែរាប់លុយ​ ខ្មែរពូកែយល់សប្ដិ៍ តើមួយណារលាយមុន?

ទស្សនៈមួយបានលើកឡើងថា យួនពូកែរាប់លុយ រីឯខ្មែរពូកែដេកយល់សប្ដិ៍ ដែលពិតជាត្រូវនឹងសង្គមខ្មែរនាពេលបច្ចុប្បន្នទៅលើសង្គមអ្នកលេងល្បែង ពិសេសចាក់ឆ្នោត ខ្មែរ-យួន ដែលទស្សនៈនេះបានលើកឡើងខណៈពេលខ្មែរកំពុងតែប្រព្រឹត្តិល្បែងស៊ីសងនេះនៅឡើយ មិនទាន់បញ្ចប់ ។

យួនពូកែរាប់លុយ គឺសំដៅទៅលើមេឆ្នោតដែលតែងតែរាប់លុយកាក់រាប់សិបម៉ឺនរៀល និងដុល្លារ ខណៈកូនឆ្នោតគឺជាជនជាតិខ្មែរ​កំពុងពិភាក្សាគ្នា និងធ្វើការដេកដើម្បីយកការយល់សប្ដិ៍របស់ខ្លួនទៅកាត់លេខឆ្នោត ដើម្បីយកទៅចាក់ ដែលការចាក់ឆ្នោតទៀតសោត មនុស្សដែលមានចិត្តលោភលន់ តែងតែចាក់ច្រើនលេខ និងប្រាថ្នាឲ្យត្រូវ តែបានត្រឹមតែការសោកស្ដាយ គឺមិនងាយត្រូវនោះទេ យូរៗទើបត្រូវម្ដង តែបើគិតជាចំនួនទឹកលុយគឺបាត់បង់ច្រើនជាងទទួលបាន ដែលជាល្បែងទទួលបានការឈ្នះតែមេម្ខាង ។

ទស្សនៈខាងលើដែលនិយាយថា យួនពូកែរាប់លុយ​ ខ្មែរពូកែយល់សប្ដិ៍ តើមួយណារលាយមុន? ត្រូវបានគេវិភាគថា ពាក្យសម្ដីនេះគឺបានន័យថាខ្មែរបើសិនគិតតែលេងល្បែង ឬឆ្នោតដោយមិនគិតពីសង្គម មិនគិតពីខាតបង់នោះទេ ច្បាស់ណាស់នឹងជួបការរលាយជាក់ជាមិនខាន ដោយការមិនខ្វាយខ្វល់ពីសង្គមខ្លួន ហើយព្យាយាមតែផ្ដោតលើការចាក់ឆ្នោតជាសំខាន់ នោះ ។

គួរបញ្ជាក់ផងដែរថា ពេលថ្មីៗនេះក៏មានមេឆ្នោត និងកន្ទុយលេខនៅប្រទេសវៀតណាម និងថៃបានផ្ញើរសារថ្លែងអំណរគុណដល់អ្នកលេងឆ្នោត និងកន្ទុយលេខទាំងអស់គ្នាដែលកន្លងមកតែងតែគាំទ្រ និងចូលរួមលេងឆ្នោត និងកន្ទុយលេខ ជាហូរហែរមិនដែលអាក់ខាន។ ហើយមួយវិញទៀតនោះគាត់ថែមទាំងមានការសំណូមពរឲ្យអ្នកលេងឆ្នោត និងកន្ទុយលេខទាំងអស់ សូមមេត្តាចូលរួមបន្តលេងថែមទៀត។

ផ្ទុយទៅវិញបើយើងក្រឡេកមើលក្នុងរូបភាព និងវីដេអូវាស្ទើរតែធ្វើឲ្យយើងក្អួតឈាម ព្រោះលុយរាប់លានដុល្លារផ្ទះ ឡានសុទ្ធតែទទួលពីអាជីវកម្មឆ្នោត និងកន្ទុយលេខ ហើយមួយវិញទៀតលុយខ្ពស់ជាងក្បាលរបស់អ្នកកំពុងរាប់នោះទៀតផង បើនិយាយឲ្យស្រួលស្តាប់គឺលុយនោះអាចក្រាលដេកបានទៀតផង។

បញ្ចេញមតិយោបល់អ្នក